អង្គការ Moody's បង្កើនយថាទស្សន៍នៃទំនុកចិត្តរបស់វៀតណាម

(VOVWORLD) - អង្គការ Moody's ក៏បានកែសម្រួល ដើម្បីបង្កើនយថាទស្សន៍ឡើងទៅជាវិជ្ជមាន។ មូលដ្ឋានដែលអង្គការ Moody's ដាក់ចេញសេចក្តីសម្រេចចិត្តក្នុងការបង្កើនយថាទស្សន៍ទំនុកចិត្តជាតិរបស់ វៀតណាមឡើងទៅកំរិតវិជ្ជមាន (ពោលគឺកើនឡើងពីរកាំ) គឺដោយសារការទទួលស្គាល់នូវលទ្ធផលនៃការគ្រប់គ្រងគោលនយោបាយម៉ាក្រូប្រកបដោយប្រសិទ្ធភាព។ 
អង្គការ Moody's បង្កើនយថាទស្សន៍នៃទំនុកចិត្តរបស់វៀតណាម - ảnh 1រូបថតឧទាហរណ៍  (ប្រភព៖ laodong.vn)

អង្គការរៀបចំណាត់ថ្នាក់ទំនុកចិត្តអន្តរជាតិ Moody's បានប្រកាសអំពីការរក្សាដដែលនូវចំណាត់ថ្នាក់ទំនុកទុកចិត្តជាតិរបស់វៀតណាមកើនឡើងនៅកំរិត ៣ សម្រាប់កញ្ចប់ថវិកាដោយរូបិយប័ណ្ណក្នុងស្រុកនិងបរទេស ក៏ដូចជាខ្ទង់កម្ចីជាន់ខ្ពស់ដោយមិនធានារ៉ាប់រងផងដែរ។

ទន្ទឹមនឹងនេះអង្គការ Moody's ក៏បានកែសម្រួល ដើម្បីបង្កើនយថាទស្សន៍ឡើងទៅជាវិជ្ជមាន។ មូលដ្ឋានដែលអង្គការ Moody's ដាក់ចេញសេចក្តីសម្រេចចិត្តក្នុងការបង្កើនយថាទស្សន៍ទំនុកចិត្តជាតិរបស់វៀតណាមឡើងទៅកំរិតវិជ្ជមាន (ពោលគឺកើនឡើងពីរកាំ) គឺដោយសារការទទួលស្គាល់នូវលទ្ធផលនៃការគ្រប់គ្រងគោលនយោបាយម៉ាក្រូប្រកបដោយប្រសិទ្ធភាព ព្រមទាំងចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការកែសម្រួលប្រកបដោយជោគជ័យនូវការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ដើម្បីនាំខឿនសេដ្ឋកិច្ចឲ្យវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ និងសម្រេចបាននូវលទ្ធផល វិជ្ជមានផងដែរ។ ជាពិសេស ការដែលគណៈកម្មការរៀបចំណាត់ថ្នាក់ទំនុកចិត្តរបស់ Moody តម្កើងដល់ពីរកាំសម្រាប់យថាទស្សន៍ចំពោះវៀតណាម គឺមិនធ្លាប់មានពីមុនមកនៅក្នុងចំណាត់ថ្នាក់ទំនុកចិត្តរបស់អង្គការអន្តរជាតិនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ