អង្គការ OPEC ឯកភាពបង្កើនទិន្នផលប្រេង ឥន្ធនៈ

(VOVWORLD) -ការសម្រេចចិត្តកាត់បន្ថយទិន្នផលរបស់ OPEC កាលពីខែមករា ឆ្នាំ ២០១៧ បានជំរុញឲ្យតម្លៃប្រេងកើនឡើងខ្ពស់ក្នុងរយៈពេលដ៏យូរអង្វែង។
អង្គការ OPEC ឯកភាពបង្កើនទិន្នផលប្រេង ឥន្ធនៈ - ảnh 1ទិដ្ឋភាពរោងចក្រចម្រាញ់ប្រេងនៅកំពង់ផែ Jubail នៃប្រទេសអារ៉ាប៊ីសាអូឌីត 
(ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ២២ មិថុនា អង្គការបណ្ដាប្រទេសនាំចេញប្រេងឥន្ធនៈ (OPEC) បានឯកភាពនឹងបង្កើនទិន្នផល ប្រេងឆៅបន្ថែម ១ លានធុង / ១ ថ្ងៃ ចាប់ពីខែកក្កដាខាងមុខ។ រដ្ឋមន្ត្រីប្រេងអារ៉ាប៊ីសាអូឌីត លោក Khaled Al-Faleh បានអះអាងថា៖ ភាគីទាក់ទិននានាបានឯកភាពចំពោះ ចំនួន ១ លានធុង ដែលអារ៉ាប៊ីសាអ៊ូឌីតលើកសំណើរ ដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែកើនឡើង ហើយដើម្បីបន្ធូរស្រាលចំពោះប្រទេសដែលប្រើប្រាស់ប្រេងសំខាន់ៗនៅលើពិភពលោក ដូចជា៖ អាមេរិក ចិន និងឥណ្ឌា។ ប្រទេសទាំងនេះតែងតែចាត់ទុកថា៖ ការសម្រេចចិត្តកាត់បន្ថយទិន្នផលរបស់ OPEC កាលពីខែមករា ឆ្នាំ ២០១៧ បានជំរុញឲ្យតម្លៃប្រេងកើនឡើងខ្ពស់ក្នុងរយៈពេលដ៏យូរអង្វែង។

សូមបញ្ជាក់ដែរថា៖ សំណើរបង្កើនទិន្នផលប្រេងត្រូវបានបណ្ដាប្រទេស OPEC គាំទ្រ លើកលែងតែ អ៊ីរ៉ង់ប៉ុណ្ណោះ។ នាបច្ចុប្បន្ននេះអ៊ីរ៉ង់កំពុងប្រឈមមុខនឹងបទដាក់ទណ្ឌកម្មយ៉ាងតឹងរឹងរបស់អាមេរិក ក្នុងនោះមានវិធានការតម្រង់លើសកម្មភាពនាំចេញប្រេងរបស់អ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ