អង្គការ UNICEF បំផុសចលនាការប្រឡងសាកល្បងចំពោះយុវជននៅ វៀតណាម

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ផ្លាស់ប្តូរថ្មី ច្នៃប្រឌិត ចាប់ផ្តើមអាជីវកម្មទីក្រុងហូជីមិញ ឆ្នាំ២០១៨  នាថ្ងៃទី ១៨ ខែតុលា មូលនិធិកុមារអង្គការសហប្រជាជាតិសម្រាប់ កុមារ (UNICEF)ប្រចាំនៅវៀតណាម និង Sai Gon Innovation Hub  (SIHUB)  ចំណុះមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ទីក្រុងហូជីមិញបានបំផុសចលនាការ ប្រឡងសាកល្បងចំពោះយុវជន។
អង្គការ  UNICEF បំផុសចលនាការប្រឡងសាកល្បងចំពោះយុវជននៅ វៀតណាម - ảnh 1កម្មវិធី "ជំនាន់គ្មានដែនកំណត់" – Generation Unlimited 

នេះគឺជាសកម្មភាពមួយ ក្នុងចំណោមកម្មវិធី "ជំនាន់គ្មានដែនកំណត់" – Generation Unlimited ដែលជាគំនិតផ្តួចផ្តើមជា សកលមួយសំដៅជួយឲ្យយុវជនមានឱកាសទទួលបានការអប់រំ បណ្តុះបណ្តាល និងការងារធ្វើប្រកបដោយគុណភាពនាឆ្នាំ ២០៣០ ។ ការ ប្រឡងសំដៅលើ ការអំពាវនាវយុវជនវ័យក្មេងនៅទីក្រុងហូជីមិញ និងបណ្តាខេត្តជិតខាង ច្នៃប្រឌិត នូវដំណោះស្រាយដើម្បីបង្កើនជំនាញវិជ្ជាជីវៈរបស់និងបណ្តុះបណ្តាលជូនដល់ យុវជនផងដែរ។ គួរបញ្ជាក់ថាការប្រឡងសាកល្បងចំពោះយុវជនជាសកម្មភាព ដំបូងបង្អាស់ក្នុងក្នុងកម្មវិធី Generation Unlimited ដែលបានប្រពឹ្រត្តទៅនៅ ប្រទេសចំនួន១៦ នៅលើពិភពលោកឆ្នាំ ២០១៨ ក្នុងនោះមានប្រទេស វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ