អង្គការបក្សនៃរដ្ឋសភាវៀតណាមឧទ្ទេសនាមបេក្ខជនឈរឈ្មោះចំនួន ៨៦ នាក់ ធ្វើជាសមាជិករដ្ឋសភាជំនាញនីតិកាលទី១៥នៃគណៈកម្មាធិការមជ្ឈិមបក្ស

(VOVWORLD) - សមាជិកទាំងអស់បានផ្ទៀងស្តាប់បញ្ជីឈរឈ្មោះ និងប្រវត្តិសង្ខេបបុគ្គលរបស់បេក្ខជនទាំង ៨៦ នាក់នេះផងដែរ។ បន្ទាប់មកទៀត កិច្ចប្រជុំក៏បានបោះឆ្នោតឯកភាពការណែនាំបេក្ខជនទាំង ៨៦ រូបដែលឈរឈ្មោះធ្វើជាសមាជិករដ្ឋសភាជំនាញនីតិកាលទី ១៥នេះផងដែរ
អង្គការបក្សនៃរដ្ឋសភាវៀតណាមឧទ្ទេសនាមបេក្ខជនឈរឈ្មោះចំនួន ៨៦ នាក់    ធ្វើជាសមាជិករដ្ឋសភាជំនាញនីតិកាលទី១៥នៃគណៈកម្មាធិការមជ្ឈិមបក្ស - ảnh 1ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc (រូបថត៖ VNA)

នាថ្ងៃទី ១១ ខែមិនា នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានបើកកិច្ចប្រជុំអ្នកបោះឆ្នោត ដើម្បីយកមតិយោបល់សំរាប់បេក្ខជនត្រូវបាន ណែនាំឱ្យឈរឈ្មោះជាសមាជិករដ្ឋសភាជំនាញនីតិកាលទី ១៥ នៃគណៈកម្មាធិ ការមជ្ឈិមបក្សតាមប្រព័ន្ធអនឡាញដែលផ្សាយនៅទីក្រុងហាណូយ ទីក្រុងដាណាង និងទីក្រុងហូជីមិញ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញចូលរួមកិច្ចប្រជុំនេះដែរ។

ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សមាជិកជំនាញក្នុងសកម្មភាពរបស់រដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បានមានប្រសាសន៍ថា៖ នៅនីតិកាលទី ១៥ ចំនួនសមាជិកជំនាញបានកើនឡើង ៤០% (ដោយរំពឹងថានឹងមានប្រមាណ ២០០ នាក់ ដែលក្នុងនោះមាន ១៣៣ នាក់នៅថ្នាក់មជ្ឈិម រីឯ ៦៧ នាក់ទៀតនៅថ្នាក់មូលដ្ឋាន) ។ ក្នុងចំណោមសមាជិកទាំង ១៣៣ នាក់នេះ អង្គការបក្សរដ្ឋសភានៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានណែនាំបេក្ខជនចំនួន ៨៦ នាក់។ នៅក្នុងកិច្ចប្រជុំនេះដែរ សមាជិកទាំងអស់បានផ្ទៀងស្តាប់បញ្ជីឈរឈ្មោះ និងប្រវត្តិសង្ខេបបុគ្គលរបស់បេក្ខជនទាំង ៨៦ នាក់នេះផងដែរ។ បន្ទាប់មកទៀត កិច្ចប្រជុំក៏បានបោះឆ្នោតឯកភាពការណែនាំបេក្ខជនទាំង ៨៦ រូបដែលឈរឈ្មោះធ្វើជាសមាជិករដ្ឋសភាជំនាញនីតិកាលទី ១៥នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ