អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ពីលទ្ធភាពនៃការឆ្លងវីរុស SARS-CoV-2 ពីមនុស្សទៅសត្វ

(VOVWORLD) - តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសរុស្ស៊ី លោកស្រី Melita Vujnovic បានឲ្យដឹងថាបញ្ហាសំខាន់គឺចាំបាច់ត្រូវដឹងថាតើសត្វប្រភេទណា ដែលងាយឆ្លងវីរុសបំផុត ដើម្បីរកឃើញកន្សោមផ្ទុះឡើងជំងឺរាតត្បាតកូវីដ-១៩ ពីសត្វមានសក្តានុពល និងជៀសវាងការផ្ទុះឡើងជំងឺរាតត្បាតស្រដៀងគ្នាទៀតនាពេលអនាគតផងដែរ។ 
អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ពីលទ្ធភាពនៃការឆ្លងវីរុស SARS-CoV-2 ពីមនុស្សទៅសត្វ - ảnh 1មនុស្សពាក់ម៉ាស់ដើម្បីការពារជំងឺកូវីដ-១៩ ពេលដើរជាមួយសត្វចិញ្ចឹមនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនាថ្ងៃទី ៥ ខែមេសាឆ្នាំ ២០២១ (រូបថត៖ AFP / VNA)

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ៥ ខែមេសាបានបញ្ជាក់ពីលទ្ធភាពនៃការឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលឱ្យកើតជំងឺកូវីដ-១៩ ពីមនុស្សទៅសត្វចិញ្ចឹមនិងសត្វព្រៃ ដូចជាឆ្កែ ឆ្មា ឆ្កែ ខ្លាឃ្មុំផេនដា សំពោច តោនិងខ្លា រួមទាំងសិក្សាពីផលប៉ះពាល់នៃវីរុសលើសត្វដទៃទៀត។

តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសរុស្ស៊ី លោកស្រី Melita Vujnovic បានឲ្យដឹងថាបញ្ហាសំខាន់គឺចាំបាច់ត្រូវដឹងថាតើសត្វប្រភេទណា ដែលងាយឆ្លងវីរុសបំផុត ដើម្បីរកឃើញកន្សោមផ្ទុះឡើងជំងឺរាតត្បាតកូវីដ-១៩ ពីសត្វមានសក្តានុពល និងជៀសវាងការផ្ទុះឡើងជំងឺរាតត្បាតស្រដៀងគ្នាទៀតនាពេលអនាគតផងដែរ។ នាបច្ចុប្បន្ននេះ អ្នកដែលមានជម្ងឺកូវីដ-១៩ និងអ្នកដែលមានហានិភ័យឆ្លងជំងឺ គួរតែមានកំហិតក្នុងការប៉ះពាល់នឹងសត្វចិញ្ចឹម និងសត្វដទៃទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ