អង្គការសុខភាពពិភពលោក ថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅវៀតណាម

(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅប្រទេសវៀតណាម ទើបតែបង្ហោះវីដេអូឃ្លីបមួយ ដើម្បីថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 ។
 អង្គការសុខភាពពិភពលោក ថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅវៀតណាម - ảnh 1  អង្គការសុខភាពពិភពលោក ថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅវៀតណាម (រូបថត៖ nld.com.vn)

ក្នុងបរិបទដែលជម្ងឺរាតត្បាត Covid-19 កាន់តែវិវត្តន៍ដ៏ស្មុគស្មាញ និងបង្កប់ហានិភ័យជាច្រើននោះ ការថ្លែងអរគុណគឺជាការទទួលស្គាល់ទាន់ពេលវេលានិងមានអត្ថន័យ សម្រាប់ការខិតខំប្រឹងប្រែងរួមដៃគ្នារបស់បុគ្គលនិងសមូហភាពជាច្រើនផងដែរ។

ការថ្លែងអំណរគុណត្រូវបានធ្វើឡើងដោយការថតវីឌីអូឃ្លីបជាពហុភាសា ដែលក្នុងនោះសង្កត់ធ្ងន់លើខ្លឹមសារនៃការលើកសរសើរចំពោះវីរបុរសក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅទូទាំងប្រទេសវៀតណាម។

«នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហការី បុគ្គលិកសុខាភិបាល គ្រូពេទ្យដែលបានធ្វើការអស់ពីចិត្តពីថ្លើមទាំងយប់ទាំងថ្ងៃ ដោយលះបង់និងប្រឈមមុខនឹងហានិភ័យនិងគ្រោះថ្នាក់ជាច្រើន ក្នុងការការងារថែទាំ និងព្យាបាលឲ្យអ្នកជំងឺ Covid-19 ផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ