អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាពនឹងធ្វើសមយុទ្ធចំនួន ៣ នៅកាហ្សាក់ស្ថាន

(VOVWORLD) - CSTO រួមមានប្រទេសចំនួន៦ ក្រៅពីកាហ្សាក់ស្ថាន មានអាមេនី បេឡារុស្ស កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងរុស្ស៊ី។ 
អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាពនឹងធ្វើសមយុទ្ធចំនួន ៣ នៅកាហ្សាក់ស្ថាន - ảnh 1កងកម្លាំងរក្សាសន្តិភាពនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅក្នុងពិធីបញ្ចប់បេសកកម្មនៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
(រូបថត៖ CNA/VNA)
ក្រសួងការពារជាតិកាហ្សាក់ស្ថានកាលពីថ្ងៃទី ២២ ខែកញ្ញាបានឲ្យដឹងថា អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នឹងដំណើរការសមយុទ្ធយោធា ចំនួនបី នៅតំបន់ Zhambyl និង Almaty  នៃប្រទេសអាស៊ីកណ្តាលនេះចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ដល់ថ្ងៃទី ៨ ខែតុលា។
CSTO រួមមានប្រទេសចំនួន៦ ក្រៅពីកាហ្សាក់ស្ថាន មានអាមេនី បេឡារុស្ស កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងរុស្ស៊ី។ ប្រទេសសមាជិកធ្វើសមយុទ្ធបញ្ជាការ និង ធ្វើសេនាធិការប្រចាំឆ្នាំក្នុងគោលដៅពង្រឹងសមត្ថភាពធានាសន្តិសុខសមូហភាពរបស់ CSTO ហើយអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូការពារជាតិជាយុទ្ធសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ