អង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃប្រទេសជាច្រើន​ដាស់តឿន​ឲ្យ​ដោះស្រាយ​វិបត្តិបំណុលដោយសារជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - នាថ្ងៃទី ២៩ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ឲ្យ ពិភពលោកចាត់វិធានការជាបន្ទាន់និងម៉ឺងម៉ាត់ដើម្បីដោះស្រាយវិបត្តិបំណុលដែលបណ្តាលមកពីការរីករាលដាលនៃ ជំងឺកូវីដ ១៩។ 
អង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃប្រទេសជាច្រើន​ដាស់តឿន​ឲ្យ​ដោះស្រាយ​វិបត្តិបំណុលដោយសារជំងឺរាតត្បាតកូវីដ ១៩ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ TTXVN)

ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតរបស់អង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា៖ យើងកំពុងស្ថិតក្នុងស្ថានភាពវិបត្តិបំណុល។ កិច្ចប្រជុំថ្ងៃនេះ  គឺជាការអំពាវនាវឱ្យមានសកម្មភាពបន្ទាន់មួយ។ យោងទៅតាម លោក Antonio Guterres បានឲ្យដឹងថាពិភពលោកត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីគាំទ្ររដ្ឋាភិបាលនៃបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ក្នុងការទទួលបានសាច់ប្រាក់និងកាត់បន្ថយអំរែកបំណុលសម្រាប់ប្រទេសទាំងនេះ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ ក៏បានលើកឡើងពីភាពខុសគ្នាយ៉ាងខ្លាំងក្លាក្នុងការអនុវត្តការចាក់វ៉ាក់សាំងការពារបង្ការជំងឺកូវីដ ១៩ រវាងប្រទេសអ្នកមាននិងប្រទេសក្រីក្រ។ លោកក៏បានព្រមានផងដែរថា បណ្តាប្រទេសក្រីក្របំផុតកំពុងប្រឈមមុខនឹងការស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងយឺតយ៉ាវ ធ្វើឲ្យរាំងស្ទះដល់ការស្ដារសេដ្ឋកិច្ចពិភពលោកឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ