អង្គការសហប្រជាជាតិជំរុញឲ្យក្រុម G20 មានសកម្មភាពខ្លាំងជាងទៀត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុនកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី លោក Guterres បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំរយៈពេលពីរថ្ងៃខាងមុខនេះនឹងជួយដោះស្រាយឧបសគ្គច្រើន។ 
អង្គការសហប្រជាជាតិជំរុញឲ្យក្រុម G20 មានសកម្មភាពខ្លាំងជាងទៀត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងក្នុងកិច្ចពិភាក្សាកំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ (រូបថត៖ THX/TTXVN)

នៅថ្ងៃទី២៩ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានព្រមានថា ពិភពលោកកំពុងធ្លាក់ចូលក្នុងវិបត្តិអាកាសធាតុ ; ហើយបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំបណ្តាប្រទេសអ្នកមាននៃក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក(G20)  ត្រូវធ្វើសកម្មភាពបន្ថែមទៀតក្នុងវិស័យជាច្រើនដើម្បីជួយដល់ប្រទេសក្រីក្រ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុនកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី លោក Guterres បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំរយៈពេលពីរថ្ងៃខាងមុខនេះនឹងជួយដោះស្រាយឧបសគ្គច្រើន។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានអំពាវនាវឲ្យក្រុម G20 ផ្តល់មូលនិធិឧបត្ថម្ភបន្ថែមទៀតសម្រាប់បណ្តាប្រទេសក្រីក្រ តាមរយៈការលើកលែងបំណុលនិងបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងរបស់ប្រទេសទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ