អង្គការសហប្រជាជាតិនិងកងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រយុទ្ធនៅភាគខាងកើត​

(VOVWORLD) - មេបញ្ជាការកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោលោកAffonso Da Costa បានវាយតម្លៃថា កិច្ចព្រមព្រៀងខាងលើនេះបាន“បំពេញចន្លោះទំនេក្នុងយន្តការសម្របសម្រួលនៅកម្រិតយុទ្ធនាការ”។
អង្គការសហប្រជាជាតិនិងកងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រយុទ្ធនៅភាគខាងកើត​ - ảnh 1កងរក្សាសន្តិភាពនៅយកុងហ្គោ

កម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅសាធារណរដ្ឋប្រជ ធិបតេយ្យកុង ហ្គោ (MONUSCO)  នៅថ្ងៃទី៨ ខែធ្នូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង “គោលការណ៍ណែនាំយុទ្ធនាការរួម”ជាមួយកងទ័ពប្រទេសនេះដើម្បីដាក់ពង្រាយយុទ្ធនាការរួមប្រឆាំងនឹងក្រុមប្រដាប់អាវុធ ដែលកំពុងបង្កអស្ថិរភាពនៅភាគខាងកើត។

មេបញ្ជាការកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្ យកុងហ្គោលោកAffonso Da Costa បានវាយតម្លៃថា កិច្ចព្រមព្រៀងខាងលើនេះបាន“បំពេញចន្លោះទំនេក្នុងយន្តការសម្របសម្រួលនៅកម្រិតយុទ្ធនាការ”។ចំណែកឯភាគីកងទ័ពកុងហ្គោប្រធានអគ្គសេនាធិការលោកឧត្តមសេនីយ៍Mbala បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យMONUSCOបំពេញបេសកកម្មប្រយុទ្ធច្រើនជាង ជំនួសឲ្យការដើរតួជាអ្នកសង្កេតការណ៍ ក្រោមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ