អង្គការសហប្រជាជាតិបើកសន្និសីទមហាសាគរលើកដំបូង

(VOVWORLD) - ទីក្រុងNew York (ប្រទេសអាមេរិក) ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីប្រទេសសមាជិកចំនួន១៩៣
អង្គការសហប្រជាជាតិបើកសន្និសីទមហាសាគរលើកដំបូង - ảnh 1 អង្គការសហប្រជាជាតិបើកសន្និសីទមហាសាគរលើកដំបូង

          សន្និសីទមហាសាគរ ត្រូវបានប្រារព្វឡើងនាថ្ងៃទី៦ មិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ  ទីក្រុង New York (ប្រទេសអាមេរិក) ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីប្រទេសសមាជិកចំនួន១៩៣។គោលដៅរបស់សន្និសីទលើកនេះគឺដោះស្រាយការលំបាកបំផុត ដែលមហាសាគរត្រូវប្រឈមមុខ  ដូច ជា៖ បញ្ហាផ្កាថ្ម នេសាទត្រី និងបំរ៉ែបំរួលអាកាសធាតុ។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងស្ថានភាពបំពុលបរិស្ថាន ការធ្វើនេសាទត្រីគ្មានការកំណត់ ក៏ដូចជាការជះឥទ្ធិពលនៃបំរ៉ែបំរួលអាកាសធាតុ។

          សន្និសីទមហាសាគរនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩មិថុនា នឹងអនុម័តទៅលើសេចក្ដីថ្លែងការណ៍ ស្ដីអំពី”អំពាវនាវធ្វើសកម្មភាព”ជួយឧបត្ថម្ភអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាពទី១៤ របស់អង្គការសហប្រជាជាតិ  និងរបាយការណ៍សង្ខេប អំពីជំនួបសន្ទនានៃបណ្ដាសម្ព័ន្ធសមាគន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ