អង្គការសហប្រជាជាតិព្រមានចំពោះបញ្ហាអសន្តិសុខស្បៀងនៅស៊ីរី

(VOVWORLD) - ចំនួនប្រជាជនស៊ីរីដែលខ្វះលទ្ធភាពទទួលបានស្បៀងគ្រប់គ្រាន់ ដែលឡើងទៅដល់ ១២,៤ លាននាក់ ស្មើនឹងជិត ៦០% នៃប្រជាជនរបស់ប្រទេសនេះ។

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) នៅថ្ងៃទី ១៧ ខែកុម្ភៈបានចេញផ្សាយរបាយការណ៍មួយដែលមានទិន្នន័យថ្មីគួរឱ្យព្រួយបារម្ភ ស្តីពីចំនួនប្រជាជនស៊ីរីដែលខ្វះលទ្ធភាពទទួលបានស្បៀងគ្រប់គ្រាន់ ដែលឡើងទៅដល់ ១២,៤ លាននាក់ ស្មើនឹងជិត ៦០% នៃប្រជាជនរបស់ប្រទេសនេះ។

វិបត្តិសេដ្ឋកិច្ច ការបាត់បង់ការងារដោយសារគ្រោះជំងឺរាតត្បាតកូវីដ-១៩ និងការឡើងថ្លៃស្បៀងអាហារបានកើនឡើងនូវស្ថានភាពលំបាករបស់ប្រជាជនស៊ីរី ដែលពួកគេត្រូវផ្លាស់ប្តូរទីលំនៅផងនិងខ្សត់ខ្សោយរួចទៅហើយ បន្ទាប់ពីជម្លោះអូសបន្លាយមួយទសវត្ស។ ការរកឃើញនៅក្នុងរបាយការណ៍នេះគឺជាលទ្ធផលនៃការវាយតម្លៃសន្តិសុខស្បៀងជាតិនៅឆ្នាំ ២០២០ ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិនិងដៃគូរបស់ខ្លួនធ្វើឡើងនៅចុងឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ