អង្គការសហប្រជាជាតិព្រមានពីផលវិបាកនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន

(VOVWORLD) - កាលពីថ្ងៃទី ៤ ខែកុម្ភៈ អង្គការសហប្រជាជាតិបានព្រមានលើការដែល សហរដ្ឋអាមេរិកមានបំណង យកពន្ធនាំចូលលើទំនិញរបស់ចិន ដែលនឹងបន្សល់ទុកនូវ ផលវិបាកដ៏ធំ សម្រាប់ពាណិជ្ជកម្មពិភពលោក ក៏ដូចជាបង្កឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ 
អង្គការសហប្រជាជាតិព្រមានពីផលវិបាកនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន - ảnh 1 ការដឹកជញ្ជូនទំនិញនៅកំពង់ផែ Tangshan ខេត្ត Hebei ប្រទេសចិន (រូបថតៈ TTXVN)

នៅក្នុងបរិបទដែលសហរដ្ឋអាមេរិកនិងចិនមិនទាន់ស្វែងរកបាន នូវដំណោះស្រាយ លោតផ្លោះណាមួយសម្រាប់បញ្ហាពាណិជ្ជកម្មនោះទេ គឺកាលពីថ្ងៃទី ៤ ខែកុម្ភៈ អង្គការសហប្រជាជាតិបានព្រមានលើការដែល សហរដ្ឋអាមេរិកមានបំណងយកពន្ធនាំចូលលើទំនិញរបស់ចិន ដែលនឹងបន្សល់ទុកនូវផលវិបាកដ៏ធំ សម្រាប់ពាណិជ្ជកម្មពិភពលោក ក៏ដូចជាបង្កឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាយកកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីពាណិ ជ្ជកម្មនិងការអភិវឌ្ឍ Palema Coke Hamilton បានចាត់ទុកថា ប្រសិនបើអាមេរិកបានយកពន្ធតបតវិញ នឹងបង្កឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចសកលលោក ដោយសារទំនិញនិងទីផ្សារហិរញ្ញវត្ថុនឹងមានភាពចលាចល ខណៈដែល សហគ្រាសត្រូវមានការផ្លាស់ប្តូរដើម្បីសមសម្របជាមួយសង្គ្រាមពាណិជ្ជកម្មអាមេរិក - ចិន ដែលនឹងបង្កសម្ពាធសម្រាប់កំណើនសកលលោក។ ក៏យោងទៅតាមលោកស្រី Hamilton សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ ក៏ធ្វើឲ្យកើតមានឡើងការបាត់បង់អាជីព  ព្រមទាំងនាំមកភាពវឹកវរពាណិជ្ជកម្មសម្រាប់ភាគីទី៣ ដូចជា សហភាពអឺរ៉ុប ជប៉ុនឬ ម៉ិកស៊ីកូជាដើម។

សង្រ្គាមពាណិជ្ជកម្មអាម៉េរិក - ចិនបានផ្ទុះឡើងនៅពាក់កណ្តាលឆ្នាំ ២០១៨ហើយប្រទេសទាំងពីរបានសងសឹកម្តងហើយម្តងទៀតជាមួយនឹងការយកពន្ធថ្មី។ រហូតមកដល់ពេលនេះចំនួនសរុបនៃទំនិញដែលត្រូវបានបង់ពន្ធខ្ពស់របស់ភាគីទាំងពីរបានឈានដល់ជាង ៣៦០ ពាន់លានដុល្លារអាមេរិករួចហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ