អង្គការសហប្រជាជាតិព្រមានអំពើហិង្សាមានហានិភ័យកើនឡើងនៅតំបន់ West Bank

(VOVWORLD) - កាលពីថ្ងៃទី ៨ ខែមីនា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួល បន្ទុកតំបន់មជ្ឈិមបូព៌ា លោក Tor Wennesland បានដាស់តឿនឲ្យអ៊ីស្រាអែល និង ប៉ាឡេស្ទីន ស្វែងរកវិធានការដើម្បីកាត់បន្ថយភាពតានតឹងនៅតំបន់ West Bank។

អង្គការសហប្រជាជាតិព្រមានអំពើហិង្សាមានហានិភ័យកើនឡើងនៅតំបន់ West Bank - ảnh 1ការប៉ះទង្គិចគ្នារវាងជនប៉ាឡេស្ទីននិងទាហានអ៊ីស្រាអែលនៅទីក្រុង Nablus តំបន់ West Bank កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ (រូបថត៖ AFP/VNA)

បេសកជនពិសេស លោក Tor Wennesland បានព្រមានថា អ៊ីស្រាអែល និង ប៉ាឡេស្ទីនកំពុងស្រូបចូលនៅក្នុង "ខ្យល់កួច" នៃអំពើហិង្សា ហើយរឿងនេះត្រូវតែបញ្ឈប់ជា បន្ទាន់។ លោកបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវ ឱ្យភាគីទាំងអស់រក្សាភាពស្ងប់ស្ងាត់ និង អត់ធ្មត់ ជៀសវាងសកម្មភាពបង្ករឿងហេតុ និងពាក្យញុះញង់; ដាស់តឿនឱ្យភាគីទាំងពីរស្វែងរកវិធានការដើម្បីអនុវត្តន៍ការសន្យា កាត់បន្ថយភាពតានតឹងដែលគេបានព្រមព្រៀងគ្នានៅប្រទេស

ហ្ស៊កដានីកាលពីខែមុន ដើម្បីឆ្ពោះទៅរកដំណោះស្រាយសន្តិភាពរួម។
ការអំពាវនាវរបស់អង្គការសហប្រជាជាតិត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានធ្វើការវាយឆ្មក់នៅទីក្រុង Jenin កាលពីថ្ងៃទី ៧ ខែមីនា ដែលបាន បណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ៦ នាក់ស្លាប់។ អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតី ប៉ាឡេស្ទីន លោក Nabil Abu Rudeineh បាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែល គួរតែ ទទួលខុសត្រូវចំពោះសកម្មភាពដែលបណ្ដាលឲ្យភាពតានតឹងកើនឡើង ហើយថែម ទាំងមានហានិភ័យបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងពីមុនទាំងអស់ ដើម្បីស្តារស្ថិរភាពឡើងវិញ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃទី៨ ខែមីនា ក៏បាន អំពាវនាវឱ្យភាគីទាំងពីរកាត់បន្ថយភាពតានតឹងនៅតំបន់ West Bank ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ