អង្គការសហប្រជាជាតិព្រួយបារម្ភអំពីស្ថានភាពឡើងជណ្ដើរនៅស៊ីរី

(VOVWORLD) - ការិយាល័យសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ (UNHRO) បានបញ្ជាក់ថាយ៉ាងហោចណាស់មានជនស៊ីវិលចំនួន ៤៩ នាក់ត្រូវស្លាប់ក្នុងការប៉ះទង្គិចដោយហិង្សា ចាប់ពីថ្ងៃតី ១ ដល់ថ្ងៃទី ៥ ខែកុម្ភៈកន្លងទៅ។ 
អង្គការសហប្រជាជាតិព្រួយបារម្ភអំពីស្ថានភាពឡើងជណ្ដើរនៅស៊ីរី - ảnh 1កងទ័ពស៊ីរីបានចូលកាន់ភូមិTall Touqan  (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ១០ ខែកុម្ភៈ ក្រុមមន្ត្រី នៃអង្គការសហប្រជាជាតិ និងរុស្ស៊ីបានបង្ហាញនូវការព្រួយបារម្ភអំពីស្ថានភាពឡើងជណ្ដើរនៅភាគពាយព្យនៃប្រទេសស៊ីរី ក្រោយពីកើតមានការប៉ះទង្គិចគ្នា ដែលធ្វើឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើន។ អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Farhan Haq បានសង្កត់ធ្ងន់ថាការវាយប្រហារដោយកាំភ្លើងធំ និងការវាយប្រហារតាមជើងអាកាស ដែលកាន់តែឡើងជណ្ដើរនៅតំបន់ Idlib និងតំបន់ជុំវិញ បានធ្វើឱ្យអង្គការអន្តរជាតិនេះ មានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ អំពីសុវត្ថិភាពរបស់ប្រជាជនជាង ៣ លាននាក់នៅក្នុងតំបន់។ ការិយាល័យសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ (UNHRO) បានបញ្ជាក់ថាយ៉ាងហោចណាស់មានជនស៊ីវិលចំនួន ៤៩ នាក់ត្រូវស្លាប់ក្នុងការប៉ះទង្គិចដោយហិង្សា ចាប់ពីថ្ងៃតី ១ ដល់ថ្ងៃទី ៥ ខែកុម្ភៈកន្លងទៅ។ មុននេះ នាខែ មករា UNHRO បានឲ្យដឹងថាមានជនស៊ីវិលចំនួន ១៨៦ នាក់ត្រូវស្លាប់។ តាមលោក Farhan Haq ថា ចាប់ពីថ្ងៃតី១ ខេធ្នូ ឆ្នាំ២០១៩មានប្រជាជនស៊ីរីប្រមាណ ៦៨៩ ០០០ នាក់ ត្រូវចាកចេញពីផ្ទះ ដើម្បីភៀសខ្លួន ដោយសារជំលោះ ដែលក្នុងនោះ ៨០% គឺជាស្ត្រី និងកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ