អង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពីបញ្ហាអស្ថិរភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

(VOVWORLD) - នាថ្ងៃទី ២៣ ខែធ្នូ អង្គការសហប្រជាជាតិ (អ. ស. ប) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអស្ថិតភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលព្រមទាំងអះអាងថាស្ថានភាពនេះនឹងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសណ្តាប់ធ្នាប់និងការបោះឆ្នោតនាពេលខាងមុខផងដែរ។
អង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពីបញ្ហាអស្ថិរភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២០ ។ (រូបថតឯកសារ៖ AFP / VNA)

នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យខុទ្ទកាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Liz Throssell បានឲ្យដឹងថា អំពើហឹង្សាប្រដាប់អាវុធកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់ប្រជាជននិងការអនុវត្តសិទ្ធិបោះឆ្នោតផងដែរ។

អ.ស.ប មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍អំពីអំពើហឹង្សាដែលកំពុងកើនឡើង ដែលបណ្តាលមកពីការខ្វែងគំនិតខាងនយោបាយនិងពាក្យសំដីញុះញុងដែលនាំឱ្យមានការបំលាស់ទីលំនៅរបស់ជនស៊ីវិល។ ខុទ្ទកាលាល័យសិទ្ធិមនុស្សបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល គប្បីបញ្ឈប់អំពើហឹង្សា ព្រមទាំងព្រមានថាពួកគេត្រូវបានចងភ្ជាប់ដោយច្បាប់មនុស្សធម៌និងសិទ្ធិមនុស្សអន្តរជាតិ។ លោកស្រី Throssell បានបញ្ជាក់ថាការការពារជនស៊ីវិលដើរតួនាទីដ៏សែនសំខាន់បំផុតតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ