អង្គការសហប្រជាជាតិរកវីធីនាំទំនិញរុស្ស៊ីនិងអ៊ុយក្រែនឲ្យវិលត្រឡប់ចូលមកទីផ្សារវិញ

(VOVWORLD) - មិនអាចមានដំណោះស្រាយពិតប្រាកដណាចំពោះវិបត្តិសន្តិសុខស្បៀងអាហារ សកលទេ ប្រសិនបើមិននាំផលិតផលកសិកម្ម និងជីពីប្រទេសរុស្ស៊ី អ៊ុយក្រែន និង បេឡារុស្ស វិលត្រឡប់មកទីផ្សារវិញ បើទោះបីជាមានជម្លោះកំពុងបន្តក៏ដោយ។ 

អង្គការសហប្រជាជាតិរកវីធីនាំទំនិញរុស្ស៊ីនិងអ៊ុយក្រែនឲ្យវិលត្រឡប់ចូលមកទីផ្សារវិញ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ TTXVN)
កាលពីថ្ងៃទី៤ ខែឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា លោកកំពុងស្វែងរកកិច្ចសន្ទនា ដើម្បីនាំផលិតផលកសិកម្ម និងជីពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន វិលត្រឡប់ចូលមកទីផ្សារពិភពលោកវិញ ដើម្បី បញ្ចប់វិបត្តិដែលជម្លោះនៅអ៊ុយក្រែនបង្កឡើងចំពោះប្រទេសកំពុងអភិវឌ្ឍន៍នានា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីនីហ្សេរីយ៉ា លោក Muhammadu Buhari ពេលធ្វើទស្សនកិច្ចនៅរដ្ឋធានី Abuja លោក Guterres ចាត់ទុក ថា មិនអាចមានដំណោះស្រាយពិតប្រាកដណាចំពោះវិបត្តិសន្តិសុខស្បៀងអាហារ សកលទេ ប្រសិនបើមិននាំផលិតផលកសិកម្ម និងជីពីប្រទេសរុស្ស៊ី អ៊ុយក្រែន និង បេឡារុស្ស វិលត្រឡប់មកទីផ្សារវិញ បើទោះបីជាមានជម្លោះកំពុងបន្តក៏ដោយ។ ប្រមុខអង្គការសហប្រជាជាតិបានបញ្ជាក់ពីការប្តេជ្ញាចិត្តធ្វើគ្រប់បែបយ៉ាងដើម្បីគាំទ្រកិច្ច សន្ទនាឆ្ពោះទៅរកគោលដៅខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ