អង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តយ្លាំមើលបទឈប់បាញ់នៅយេម៉ែន

(VOVWORLD) -នាថ្ងៃទី ២១ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានឯកភាពគ្នាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការចាត់បញ្ជូនក្រុមប្រតិកម្មរហ័សទៅកាន់យេម៉ែន ដើម្បីឃ្លាំមើលបទឈប់បាញ់នៅតំបន់ Hodeidah។
អង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តយ្លាំមើលបទឈប់បាញ់នៅយេម៉ែន - ảnh 1
កងកម្លាំងគាំទ្រដ្ឋាភិបាលយេម៉ែនរនៅជាយក្រុង Hodeida ។ (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

សេចក្ដីសម្រេចចិត្តពោលខាងលើបានចែងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នឹងចាត់បញ្ជូនក្រុមប្រតិកម្មឆាប់រហ័សទៅឃ្លាំមើលបទឈប់បាញ និងជួយភាគីទាក់ទិននានានៅ យេម៉ែន ក្នុងរយៈពេល ៣០ថ្ងៃ។ សេចក្ដីសម្រេចចិត្តនេះក៏បានតម្រូវឲ្យលោក Antonio Guterres លើកសំណើរអំពីរាល់សកម្មភាពឃ្លាំមើលលើបទឈប់បាញ់ប្រកបដោយ
និរន្តរភាព ការដាក់ពង្រាយកងទ័ពឡើងវិញរបស់ភាគីទាក់ទិនានានិងការជួយគ្រប់គ្រង ក៏ដូចជាការយាមល្បាតរួមនៅតំបន់កំពង់ផែ Hodeidah  Salif និង Ras Issa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ