អង្គការសហប្រជាជាតិអនុវត្តការផ្តល់ជំនួយពិសេសជូនប្រទេសស៊ីរី

(VOVWORLD) -នាថ្ងៃទី ៩ ខែធ្នូ អង្គការសហប្រជាជាតិបានប្រកាសថា អង្គការនេះនឹងចាប់ផ្តើមផ្តល់ជំនួយជូនប្រទេសស៊ីរីតាមរយៈច្រកព្រំដែន Jaber-Nassib ដែលជាប់ជាមួយ ប្រទេស Jordan ដែលបានបើកឡើងវិញកាលពី ២ ខែ កន្លងទៅ។
អង្គការសហប្រជាជាតិអនុវត្តការផ្តល់ជំនួយពិសេសជូនប្រទេសស៊ីរី - ảnh 1 អង្គការសហប្រជាជាតិអនុវត្តការផ្តល់ជំនួយពិសេសជូនប្រទេសស៊ីរី

ខុទ្ទកាល័យអង្គការសម្របសម្រួលសកម្មភាពមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងថា មានរថយន្តខ្នាតធំរាប់រយគ្រឿងបានដឹកជញ្ជូនទំនិញជំនួយចំនួន 11.200 តោន នឹងទៅដល់ប្រទេសស៊ីរី ដើម្បីផ្តល់ជំនួយ         ដល់មនុស្សជាង 650.000 នាក់។ សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថានេះគឺជាកញ្ចប់ជំនួយពិសេសមួយហើយនឹងត្រូវអនុវត្តក្នុងរយៈពេល ៤ ខែ។ ជំនួយ          សង្គ្រោះលើកនេះនឹងត្រូវអនុវត្តដោយភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ៦ និងអង្គការក្រៅរដ្ឋាភិបាលចំនួនមួយផងដែរ។ អង្គការ OCHA កំពុងសហការ យ៉ាងជិតស្និទ្ធជាមួយដៃគូអង្គការសហប្រជាជាតិប្រចាំនៅប្រទេសស៊ីរី ដើម្បីធានាថាទំនិញជំនួយទាំងនេះត្រូវបានដឹកជញ្ជូនទៅដល់ប្រជាជនដែលមានតម្រូវការដ៏ចំបាច់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ