អង្គការសហប្រជាជាតិអំពាវនាវដោះស្រាយបញ្ហាកូរ៉េខាងជើងតាមវិធានការការទូត

(VOVWORLD) -ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) នាថ្ងៃទី ២៤ កញ្ញាបានជូនដំណឹងថា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong-ho ដោះស្រាយភាពតានតឹងនៅលើឧបទ្វីបកូរ៉េតាមវិធានការការទូត។
អង្គការសហប្រជាជាតិអំពាវនាវដោះស្រាយបញ្ហាកូរ៉េខាងជើងតាមវិធានការការទូត - ảnh 1អង្គការសហប្រជាជាតិអំពាវនាវដោះស្រាយបញ្ហាកូរ៉េខាងជើងតាមវិធានការការទូត 

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) នាថ្ងៃទី ២៤ កញ្ញាបានជូនដំណឹងថា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong-ho ដោះស្រាយភាពតានតឹងនៅលើឧបទ្វីបកូរ៉េតាមវិធានការការទូត។ KCNA បានឲ្យដឹងថា ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្ទាប់ពីសុន្ទរកថារបស់លោក Ri Yong-ho នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃទី២៣ កញ្ញានោះ លោក Ri Yong-ho បានអះអាងជាថ្មីម្ដងទៀតពីការប្ដេជ្ញាចិត្តរបស់កូរ៉េខាងជើងតបតវិញនឹងការព្រមានរបស់ប្រធានាធិបតីអាម៉េរិកលោក Donald Trump ស្ដីពីការបំផ្លាញទាំងស្រុងកូរ៉េខាងជើង ហើយសង្កត់ធ្ងន់ថាអង្គការសហប្រជាជាតិត្រូវបំពេញតួនាទីនិងបេសកកម្មរបស់ខ្លួនដើម្បីធានាសន្តិភាពនិងសន្តិសុខពិភពលោក។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថារាល់បញ្ហាលើឧបទ្វីបកូរ៉េត្រូវដោះស្រាយតាមវិធានការនយោបាយនិងការទូត ហើយមិនម៉េនជាយោធាឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ