អង្គការសហប្រជាជាតិអំពាវនាវផ្ដល់ជំនួយជាបន្ទាន់ដល់លីប៊ី

(VOVWORLD) - នាថ្ងៃទី១៤ ខែកញ្ញា អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យម្ចាស់ជំនួយផ្តល់ជំនួយដែលមានតម្លៃ ៧១,៥ លានដុល្លារអាមេរិកដើម្បីជួយលីប៊ីជំនះពុះពារលើផលវិបាកនៃគ្រោះមហន្តរាយទឹកជំនន់ដែលបណ្តាលមកពីព្យុះ Hurricane Daniel នៅ ប្រទេសអាហ្វ្រិកខាងជើងនេះចាប់តាំងពីថ្ងៃទី១០ ខែកញ្ញា។
អង្គការសហប្រជាជាតិអំពាវនាវផ្ដល់ជំនួយជាបន្ទាន់ដល់លីប៊ី - ảnh 1យានជំនិះត្រូវបានបំផ្លាញដោយទឹកជំនន់នៅប្រទេសលីប៊ី។ រូបថត៖ AFP/TTXVN

យោងតាមអង្គការសហប្រជាជាតិ ចំនួនប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នាបច្ចុប្បន្នបានកើនឡើងដល់ប្រហែល ៨៨៤,០០០ នាក់ ហើយកញ្ចប់ជំនួយពោលខាងលើអាចជួយផ្គត់ផ្គង់ម្ហូបអាហារសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងទីជម្រកបណ្តោះអាសន្នក្នុងរយៈពេល ៣ ខែខាងមុខសម្រាប់ប្រជាជនប្រហែល ២៥ ម៉ឺននាក់ដែលរងផលប៉ះពាល់។ នៅថ្ងៃដដែល អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា អង្គការនេះនឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃ ២ លានដុល្លារងាមេរិកដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយនៅលីប៊ី។ក្នុងពេលនោះ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) រំពឹងថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ខណៈដែលមនុស្សចំនួន ១ម៉ឺននាក់កំពុងបាត់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ