អង្គការសហប្រជាជាតិអំពាវនាវយុវជនចូលរួមការកសាងអនាគតល្អប្រសើរសំរាប់ពិភពលោក


អង្គការសហប្រជាជាតិអំពាវនាវយុវជនចូលរួមការកសាងអនាគតល្អប្រសើរសំរាប់ពិភពលោក - ảnh 1
អង្គការសហប្រជាជាតិអំពាវនាវយុវជនចូលរួមការកសាងអនាគត ល្អប្រសើរសំរាប់ពិភពលោក (VNA)

VOV_នាថ្ងៃទី៣០និង៣១មករានៅទីស្នាក់ការអង្គការសហប្រជាជាតិនៅក្រុងញូយ៉ក
អាមេរិក បានបើកវេទិកាប្រចាំឆ្នាំលើកទី៦ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ
វ័យក្មេងមកពីប្រទេសនានាលើទូទាំងពិភពលោកដើម្បីផ្លាស់ប្ដូរយោបល់ពីតួនាទី
របស់ជំនាន់វ័យក្មេងក្នុងដំណើរការកាត់បន្ថយភាពក្រីក្រនិងជំរុញភាពសំបូររុង
រឿងលើពិភពលោកដែលកំពុងប្រែប្រួលយ៉ាងខ្លាំងនោះ។នៅក្នុងសារផ្ញើតាមវីដេ
អូរមកវេទិកានេះអគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Guterres​
បានក្រើន​រំលឹកយុវជនឲ្យ​យក​ចិត្តទុកដាក់លើបញ្ហាសំខាន់ៗនាសព្វថ្ងៃដូចជាបំ
រែបំរួលអាកាសធាតុ ​ការបាត់​អាជីព​និងវិសមភាព។អគ្គលេខាធិការអង្គការសហ
ប្រជាជាតិក៏សង្កត់ធ្ងន់ដែរ​ថា​យុវជន​ជាអ្នកដើរមុខគេលើវិស័យជាច្រើនដូចជា
អាជីវកម្ម និងសកម្មភាពសហគមន៍ជាដើម។លោកAntonio Guterresសង្ឃឹមថា
សកម្មភាពរបស់យុវជននឹងរួមចំណែកបង្កើត​ឡើង​ពិភពលោកមួយមាន
សុវតិ្ថភាពនិងស្ថិរភាពថែមទៀតសំរាប់មនុស្សទាំងអស់គ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ