អង្គការសហប្រជាជាតិអំពាវនាវឱ្យដោះលែងជនចំណាកស្រុកនិងជនភៀសខ្លួនដែលចាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងប្រទេសលីប៊ី

(VOVWORLD) - នាថ្ងៃទី ១២ ខែកក្កដា អង្គការសហប្រជាជាតិបានអំពាវនាវឱ្យដោះលែងជនចំណាកស្រុកនិងជនភៀសខ្លួនចំនួន ៥,៦០០ នាក់ ដែលនាបច្ចុប្បន្នកំពុងត្រូវបានចាប់ឃុំខ្លួននៅក្នុងជំរុំនៅទូទាំងប្រទេសលីប៊ី ដើម្បីធានាសុវត្ថិភាពសំរាប់អាយុជីវិតរបស់គេ បន្ទាប់ពីជំរុំ Tajoura នៅជាយក្រុងភាគខាងកើតនៃរដ្ឋធានី    ទ្រីប៉ូលី ត្រូវបានវាយប្រហារកាលពីថ្ងៃទី ៣ ខែកក្កដា ដែលបណ្តាលឱ្យមនុស្ស ជាង ៥០ នាក់ត្រូវស្លាប់និង ១៣០ នាក់ទៀតរងរបួសផងដែរ។
 អង្គការសហប្រជាជាតិអំពាវនាវឱ្យដោះលែងជនចំណាកស្រុកនិងជនភៀសខ្លួនដែលចាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងប្រទេសលីប៊ី - ảnh 1  អង្គការសហប្រជាជាតិអំពាវនាវឱ្យដោះលែងជនចំណាកស្រុកនិងជនភៀសខ្លួនដែលចាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងប្រទេសលីប៊ី

ហេតុការណ៍នេះបានកើតឡើងបើទោះបីជាភាគីទាំងពីរដែលចូលរួមការប្រយុទ្ធនេះនៅប្រទេសលីប៊ី បានដឹងច្បាស់អំពីទីតាំងរបស់ជនចំណាកស្រុកនិងជំរុំជនភៀសខ្លួនក៏ដោយ។ នៅក្នុងសេចក្តីជូនដំណឹងទូទៅមួយដែលចេញផ្សាយកាលពីថ្ងៃទី ១២ ខែកក្កដា នាយកនៃអង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) របស់អង្គការសហប្រជាជាតិ លោក Antonio Vitorino និងថ្នាក់ដឹកនាំឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandi បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់ទុកកិច្ចការពារសិទិ្ធមនុស្សសំរាប់ជនចំណាកស្រុកនិងជនភ្លៀសខ្លួនគឺជាបញ្ហាសំខាន់គួរយកចិត្តទុកដាក់នៅប្រទេសលីប៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ