អង្គការសហប្រជាជាតិអំពាវនាវឱ្យមានការអត់ធ្មត់នៅព្រំដែនអ៊ីស្រាអែល-លីបង់

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres នៅថ្ងៃទី ៨ ខែសីហា បានអំពាវនាវសារជាថ្មីម្តងទៀតដល់ភាគីនានាឲ្យមានការអត់ធ្មត់ សំដៅសម្រួលស្ថានការណ៍នៅតំបន់ព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់។

លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពតានតឹងដែលកំពុងកើនឡើងនាពេលថ្មីៗនេះ រវាងលីបង់និងអ៊ីស្រាអែលនៅតាមខ្សៃបន្ទាត់ពណ៌ខៀវ ក្នុងនោះ រួមមានការបាញ់រ៉ុកកែតទៅលើអ៊ីស្រាអែល និងការឆ្លើយតបដោយកាំភ្លើងធំនិងការវាយប្រហារតាមផ្លូវអាកាសទៅលើលីបង់។ ខ្សៃបន្ទាត់ពណ៌ខៀវជាខ្សៃព្រំដែនរវាងលីបង់និងអ៊ីស្រាអែលដែលបានកំណត់ដោយអ.ប.ស កាលពីឆ្នាំ២០០០។

ក្រៅពីនេះ លោក Antonio Guterres ក៏បានអំពាវនាវឱ្យគ្រប់ភាគីអនុវត្តការអត់ធ្មត់និងចូលរួមយ៉ាងសកម្មក្នុងយន្តការសម្របសម្រួលនិងទាក់ទងរបស់កម្លាំងបណ្តោះអាសន្ន នៃអ.ស.បនៅលីបង់។ លោក Guterres បានចាត់ទុកថា ប្រការដែលសំខាន់បំផុតគឺ គ្រប់ភាគីពាក់ព័ន្ធត្រូវ ចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹងនិងនាំឱ្យមានការគិតគូរខុសឆ្គង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ