អង្គការសហប្រជាជាតិអំពាវនាវឱ្យរុស្ស៊ីនិងអ៊ុយក្រែន ផ្អាក​ការ​ប្រយុទ្ធគ្នា​ក្នុងឱកាសបុណ្យអ៊ីស្ទើរ

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី ១៩ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យរុស្ស៊ីនិងអ៊ុយក្រែន ផ្អាកការបាញ់ប្រហាររយៈពេល ៤ ថ្ងៃ ក្នុងសប្តាហ៍ នៃបុណ្យអ៊ីស្ទើរ (Easter) ។
អង្គការសហប្រជាជាតិអំពាវនាវឱ្យរុស្ស៊ីនិងអ៊ុយក្រែន ផ្អាក​ការ​ប្រយុទ្ធគ្នា​ក្នុងឱកាសបុណ្យអ៊ីស្ទើរ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖  THX/TTXVN)

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកច្បាស់ថា បុណ្យអ៊ីស្ទើរគឺជាពិធីបុណ្យនៃក្តីសង្ឃឹមតាំងពីយូរមកហើយ ប៉ុន្តែឆ្នាំនេះ សប្តាហ៍នៃបុណ្យអ៊ីស្ទើរត្រូវបានគ្របដណ្តប់ដោយ "ពពកខ្មៅ" នៃជម្លោះ ហើយជីវិភាពរស់នៅរបស់មនុស្សរាប់សែននាក់កំពុងមានការលំបាកខ្លាំងណាស់។ យោងតាមលោក Guterres បទឈប់បាញ់មួយនឹងអនុញ្ញាតឱ្យជនស៊ីវិលអាចជម្លៀសចេញប្រកបដោយសុវត្ថិភាពពីតំបន់សង្រ្គាម ហើយជួយនាំយកជំនួយមនុស្សធម៌ទៅកាន់តំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ជាពិសេសគឺទីក្រុង Mariupol, Kherson, តំបន់ Donetsk និង Luhansk៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ