អង្គការសហប្រជាជាតិអំពាវនាវឱ្យសហគមន៍អន្តរជាតិខិតខំប្រឹងប្រែងបញ្ចប់ជំងឺរបេង

(VOVWORLD) - នាថ្ងៃទី ២៤ ខែមីនា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា "ប្រធានបទនៃទិវារបេងពិភពលោកឆ្នាំនេះគឺដល់ពេលដែលត្រូវបញ្ចប់ជំងឺរបេង" ។
អង្គការសហប្រជាជាតិអំពាវនាវឱ្យសហគមន៍អន្តរជាតិខិតខំប្រឹងប្រែងបញ្ចប់ជំងឺរបេង - ảnh 1 អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus

ក្នុងឱកាសទិវាបង្ការនិងប្រឆាំងនឹងជំងឺរបេងពិភពលោក (ថ្ងៃទី ២៤ ខែមីនា)ឆ្នាំនេះ អង្គការ WHO បានអំពាវនាវដល់រដ្ឋាភិបាលបណ្តាប្រទេស សហគមន៍រងប៉ះពាល់ពីជំងឺរបេង អង្គការសង្គមស៊ីវិល អ្នកផ្តល់សេវាថែទាំសុខភាព និងដៃគូនានា រួមគ្នាអនុវត្តតាមពាក្យស្លោកថា "រកឃើញ - ព្យាបាល - ទាំងអស់គ្នា - បញ្ចប់ជំងឺរបេង" សំដៅធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយនោះទេ។ យោងតាមអង្គការ WHO បានឲ្យដឹងថា ជំងឺរបេងមិនត្រឹមតែជាជំងឺឆ្លងមេរោគដែលបណ្តាលឲ្យការស្លាប់យ៉ាងច្រើនជាងគេនៅលើពិភពលោកប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាមូលហេតុសំខាន់ដែលបណ្តាឲ្យការស្លាប់នៅក្នុងមនុស្សដែលផ្ទុកមេរោគហ៊ីវ (HIV) និងជាមូលហេតុចម្បងនៃការស្លាប់ពាក់ព័ន្ធការប្រឆាំងនឹងថ្នាំផ្សះទៀតផង។ ជារៀងរាល់ឆ្នាំ ជំងឺរបេងបានសម្លាប់មនុស្សជិត ៤.៥00 នាក់ និងធ្វើឲ្យការឆ្លងមេរោគដល់មនុស្សជិត ៣0.000 នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ