អង្គការសហប្រជាជាតិអំពាវនាវឲ្យមានសកម្មភាពឆាប់រហ័សនិងដាច់ខាតដើម្បីដោះស្រាយវិបត្តិស្បៀងអាហារសកល

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី ១ ខែមិថុនា បានអំពាវនាវឲ្យមានសកម្មភាពឆាប់រហ័ស និងដាច់ខាត ដើម្បីធានាការ ធ្វើចរាចរណ៍អាហារយ៉ាងរលូន ក្នុងបរិបទដែលជម្លោះនៅអ៊ុយក្រែន បានបង្កឡើងការ អាក់ខានដល់ទីផ្សារស្បៀងអាហារ និងថាមពលសកល។

អង្គការសហប្រជាជាតិអំពាវនាវឲ្យមានសកម្មភាពឆាប់រហ័សនិងដាច់ខាតដើម្បីដោះស្រាយវិបត្តិស្បៀងអាហារសកល - ảnh 1គ្រាប់ធញ្ញជាតិបន្ទាប់ពីត្រូវបានប្រមូលផលនៅកសិដ្ឋានមួយនៅតំបន់ Odessa ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Stockholm លោក Guterres បាន ចាត់ទុកថា ចាំបាច់ត្រូវបញ្ឈប់ជម្លោះភ្លាមមួយរំពេច ព្រោះវាមិនត្រឹមតែបង្កការខូចខាត ដល់ប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងបណ្ដាលឲ្យផ្ទុះឡើងវិបត្តិពហុស្រទាប់លើ ទូទាំងពិភពលោកទៀតផង ក្នុងនោះ វិស័យចំនួន២ដែលទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ គឺស្បៀងអាហារ ថាមពល និងហិរញ្ញវត្ថុ ដែលប៉ះពាល់ដោយផ្ទាល់ដល់ប្រជាជន បណ្តាប្រទេស និងខឿនសេដ្ឋកិច្ចតូចតាចបំផុត។ លោក Guterres បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានសកម្មភាពដ៏ឆាប់រហ័ស និងដាច់ខាតដើម្បីធានាការផ្គត់ផ្គង់ស្បៀង អាហារ និងថាមពលប្រកបដោយស្ថិរភាពនៅជុំវិញពិភពលោក តាមរយៈវិធានការមួយ ចំនួនដូចជា ដកការរឹតត្បិតលើការនាំចេញ បែងចែកប្រភពផ្គត់ផ្គង់លើសពីតម្រូវការ និងប្រភពបម្រុងសម្រាប់ក្រុមចំនួនប្រជាជនដែលងាយរងគ្រោះ ជំនះពុះពារលើ ការកើនឡើងតម្លៃស្បៀងអាហារ ដើម្បីធ្វើឲ្យទីផ្សារមានស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ