អង្គភាពអាជីវកម្មម៉ាឡេស៊ីស្វែងរកឱកាសវិនិយោគអាជីវកម្មនៅវៀតណាម

អង្គភាពអាជីវកម្មម៉ាឡេស៊ីស្វែងរកឱកាសវិនិយោគអាជីវកម្មនៅវៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូត Pham Cao Phong ថ្លែងមតិនៅវេទិការ (រូបថត៖TTXVN)

(VOVworld) - វេទិការអង្គភាពអាជីវកម្មម៉ាឡេស៊ី-វៀតណាមឆ្នាំ២០១៥ (MVBF
២០១៥) បានប្រព្រឹត្តទៅនាថ្ងៃទី២៨ កញ្ញា នៅរដ្ឋធានីគូឡាឡាំពួរបស់ម៉ាឡេស៊ី។
ថ្លែងមតិនៅទីនេះ នាយកប្រតិបត្តិ MATRADE លោក Dzulkifli Mahmud បានឲ្យដឹង
ថា វៀតណាមត្រូវបានចាត់ទុកជាទីផ្សារពោរពេញទៅដោយសក្ដានុភាពចំពោះ
សកម្មភាពពាណិជ្ជកម្មនិងវិនិយោគនៅក្នុងប្លុកអាស៊ាន។ទំនាក់ទំនងសេដ្ឋកិច្ចនិង
ពាណិជ្ជកម្មដ៏ខ្លាំងក្លារវាងម៉ាឡេស៊ីនិងវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ
ជាកម្លាំងចលករសំរាប់ការបង្កើនទំនាក់ទំនងទ្វេភាគី។លោក​ Mahmud បានសំដែង
ក្ដីសង្ឃឹមថា តាមរយៈវេទិការលើកនេះ​ កាន់តែមានអង្គភាពអាជីវកម្ម ម៉ាឡេស៊ី
ច្រើនថែមទៀតយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម រួមចំណែកជំរុញយ៉ាងខ្លាំង
ក្លាទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
នៅវេទិការនេះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីលោក Pham Cao
Phong បានលើកសំណើរដោយបង្កើតសមាគមន៍អាជីវករម៉ាឡេស៊ី-វៀតណាមនៅ
ម៉ាឡេស៊ីដើម្បីធ្វើស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ បង្កើនការជួបប្រាស្រ័យនិងការ
យល់ដឹងគ្នាទៅវិញទៅមករវាងមជ្ឈដ្ឋានអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ