អង្គភាពអាជីវកម្មវៀតណាម - កម្ពុជាបង្កើនការដោះដូរពាណិជ្ជកម្ម

(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែតុលា នៅទីក្រុង  បាលុង ខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម Gia Lai បានរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា បានរៀបចំពិធីបើកផ្សារណាត់ទំនិញវៀតណាម។

ផ្សារណាត់ទំនិញវៀតណាមនៅកម្ពុជាបានប្រព្រឹត្តទៅរយៈពេល៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែតុលា) ។ ផ្សារនេះមានទ្រង់ទ្រាយស្តង់ទំនិញចំនួន ៣០ មកពីអង្គភាពអាជីវកម្មវៀតណាមនិងតូបលក់ទំនិញចំនួន ១០ នៅតាមបណ្តាក្រុមហ៊ុនកម្ពុជាដែលមានរបស់របរ មុខទំនិញដ៏សម្បូរបែបនិងមានគុណភាព។ លើសពីនេះទៀត នៅផ្សារណាត់នេះបានប្រព្រឹត្តទៅសកម្មភាពជួបប្រាស្រ័យវប្បធម៌និងសកម្មភាពកំសាន្ត ជាច្រើន ដូចជាការសម្តែងសិល្បៈនិងវប្បធម៌ធ្វើម្ហូបដើម្បីបម្រើភ្ញៀវទេសចរទៅទស្សនានិងទីញទំនិញតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ