អង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់ប្រភពទំនិញអន្តរជាតិអូស្រ្តាលី២០១៤

អង្គភាពអាជីវកម្មវៀតណាមចូលរួមផ្សារណាត់ប្រភពទំនិញអន្តរជាតិអូស្រ្តាលី២០១៤ - ảnh 1
ស្តង់ទំនិញតាំងបង្ហាញផលិតផលកាត់ដេរបស់វៀតណាមនៅផ្សារណាត់ (រូបថត៖Vietnam+)


(VOVworld) - ផ្សារណាត់ប្រភពទំនិញអន្តរជាតិអូស្រ្តាលី (AISF) ឆ្នាំ២០១៤ បានបើក
នាថ្ងៃទី១៨ វិច្ឆិកា នៅទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី។នេះជាផ្សារណាត់តែ
មួយគត់ដោយមានគោលដៅស្វែងរកអ្នកផ្គត់ផ្គង់របស់អូស្រ្តាលីសំដៅបង្កើនបន្ថែម
ប្រភពទំនិញនៅទូទាំងពិភពលោក។បណ្ដាអ្នកផលិត អ្នកបែងចែក អ្នកនាំចូលនឹង
តាំងបង្ហាញមុខទំនិញ ផលិផលរបស់ខ្លួនក្នុងរយៈពេល៣ថ្ងៃនៃផ្សារណាត់នេះ។ស្ថា
ប័នដំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្រ្តាលីបានសហការជាមួយមន្ទីរ
ឧស្សាហពាណិជ្ជកម្មទីក្រុងហាណូយ រៀបចំស្តង់ទំនិញចំនួន២ស្តង់ ដើម្បីតាំង
បង្ហាញនិងឧទ្ទេសនាមផលិតផលកាត់ដេនៅផ្សារណាត់លើកនេះ ដោយមានការ
ចូលរួមរបស់ក្រុមហ៊ុនកាត់ដេធំៗមួយចំនួននៅវៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ