អង្គភាពអាជីវកម្មវៀតណាម-ឡាវ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ

អង្គភាពអាជីវកម្មវៀតណាម-ឡាវ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ - ảnh 1
អង្គភាពអាជីវកម្មវៀតណាម-ឡាវ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ(TTXVN)

(VOV)_ក្នុងក្របខ័ណ្ឌផ្សារណាត់ឡាវ-វៀតណាម ឆ្នាំ ២០១៣នាព្រឹក​ថ្ងៃទី១៩  កក្កដា នៅទីក្រុងវៀងច័ន្ទ បានប្រព្រឹត្តទៅ ជំនួបប្រាស្រ័យស្ដីពី​ការស្វែងរកឱកាស ជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ​នៅទីនេះ  បណ្ដាអង្គភាពអាជីវកម្មវៀតណាមបាន​សម្ដែង​គោលបំណងសហប្រតិបត្តិ ការ ជាមួយបណ្ដាអង្គភាពអាជីវកម្មឡាវ ក្នុង​វិស័យកែច្នៃទំនិញនាំចេញ ដូចជា÷​គ្រឿង
ឈើវិចិត្តសិ​ល្បះ ឱសថ ​សំលៀក​បំពាក់ ជាដើម។ បណ្ដាអង្គភាពអាជីវកម្មឡាវ  បានស្នើអោយភាគីទាំងពីរប្រមូលផ្តុំសហប្រតិបត្តិការផលិត​ទំនិញ លើបណ្ដាវិស័យ ដែលមានឧត្តមភាព ​មានគុណភាពខ្ពស់ មានសមត្ថភាពប្រកួតប្រជែង និងមាន តម្រូវការខ្ពស់លើទីផ្សារ …។ល។ ដើម្បីឆ្ពោះទៅគោលដៅប្រាក់ពាណិជ្ជកម្មទ្វេភាគី
ទទួលបាន  ២ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ