អង្គភាពអាជីវកម្មអ៊ីតាលីយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម


អង្គភាពអាជីវកម្មអ៊ីតាលីយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម  - ảnh 1
អង្គភាពអាជីវកម្មអ៊ីតាលីយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម (Image: VNA)

(VOVworld) – ក្នុងក្រខ័ណ្ឌសន្និសីទប្រចាំឆ្នាំសេដ្ឋកិច្ចតំបន់អឺរ៉ុបខាងត្បូង- មេឌីទែរ៉ាណេ
Sorrento Meeting ឆ្នាំ ២០១៤ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Sorrento ភាគខាងត្បូង
អ៊ីតាលី ក្នុងរយៈពេលថ្ងៃទី ៧ និងទី ៨ វិច្ឆិកា សិក្ខាសាលាអំពីសេដ្ឋកិច្ចនិងសក្តានុភាព
វិនិយោគចូលក្នុងវៀតណាមត្រូវបានរៀបចំឡើងដែលបានទាក់ទាញការចូលរួម
របស់អ្នកប្រាជ្ញ អ្នកស្រាវជ្រាសេដ្ឋកិច្ចនិងអាជីវករអ៊ីតាលីជាច្រើនកុះករ។ ថ្លែង មតិនៅសិក្ខសាលាលើកនេះ ប្រធានគណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិ
វៀតណាម លោក Vu Viet Ngoan បានសង្កត់ធ្ងន់ថា៖ គោលនយោបាយរបស់
វៀតណាមគឺ “បើកទ្វានិងសមាហរណកម្ម បង្កបរិយាកាសអាជីវកម្មងាយស្រួល លើកទឹកចិត្តបណ្ដាវិនិយោគិនបរទេសវិនិយោគចូលក្នុងវៀតណាមដោយឈរ
លើមូលដ្ឋានភាគីទាំង ២ មានផលប្រយោជន៍ដូចគ្នាបនិងធានាផលប្រយោជយូរ
អង្វែង។” ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Nguyen Hoang Long
បានអះអាងនូវ សក្តានុភាពទំនាក់ទំនងសប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម
វិនិយោគដ៏ធំធេងរវាង វៀតណាមនិងអ៊ីតាលីនិយាយដោយឡែកនិងតំបន់អឺរ៉ុប
ខាងត្បូងនិយាយរួមជាពិសេសក្នុងពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម
-EU នឹងត្រូវបានចុះហត្ថលេខា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ