អង្គភាពឥណ្ឌាយកចិត្តទុកដាក់ដល់ការវិនិយោគធ្វើអាជីវកម្មនៅវៀតណាម

(VOVworld)- ស្ថាប័នដំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌានិងសម្ព័ន្ធ នៃ
បណ្តាអង្គការនិហរណ៌និងអាហរណឥណ្ដា (FIEO)តំបន់ភាគខាងត្បូង ទើបនឹង
រៀបចំសិក្ខាសាលានៅទីក្រុង Chennai រដ្ឋ Tamil Nadu របស់ឥណ្ឌា។ ក្នុង សិក្ខា
សាលានេះ បណ្តាអង្គភាពអាជីវកម្មឥណ្ឌា បានយកចិត្តទុកដាក់ដល់ បញ្ហាស្តីអំពី
គោលនយោបាយទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) របស់វៀតណាមដូច
ជាបណ្តាការកំណត់តាមច្បាប់របស់វៀតណាម ចំពោះការបង្កើត អង្គភាពអាជីវ
កម្មមានទុន FDI 100% និងបណ្តាគោលនយោបាយអនុគ្រោះ ពេលអង្គភាពអាជី
វកម្មបរទេសវិនិយោគចូលវៀតណាម។  លោក Nguyen Son Ha ទីប្រឹក្សពាណិជ្ជ
កម្មវៀតណាមប្រចាំនៅឥណ្ឌា បានឧទ្ទេសនាម និងអញ្ជើញ អង្គភាពអាជីវកម្ម
ឥណ្ឌា ចូលរួមយ៉ាងសកកម្មក្នុងផ្សារណាត់ពាណិជ្ជមួយចំនួន ដែលបានរៀបចំ
នៅវៀតណាមក្នុងឆ្នាំ២០១៣ ខំប្រឹងប្រែងទទួលបានគោលដៅតម្លៃប្រាក់ពាណិ
ជ្ជកម្មបាន៧ពាន់លានដុល្លារនាឆ្នាំ២០១៥៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ