អង់គ្លេសនិង EU មិនទាន់ទទួលបានលទ្ធផលណាមួយក្នុងថ្ងៃធ្វើការដំបូង


អង់គ្លេសនិង EU មិនទាន់ទទួលបានលទ្ធផលណាមួយក្នុងថ្ងៃធ្វើការដំបូង - ảnh 1
អង់គ្លេសនិង EU មិនទាន់ទទួលបានលទ្ធផលណាមួយក្នុងថ្ងៃធ្វើការដំបូង (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ១៩ កុម្ភៈ ថ្លែងមតិបន្ទាប់ពីបញ្ចប់ថ្ងៃធ្វើការដំបូងនៃ
 សន្និសីទកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុង Brussels បែលហ្ស៊ីក ប្រធានក្រុម
 ប្រឹក្សាអឺរ៉ុប លោក Donald Tusk បានព្រមានថា៖ ទោះបីជាមានការបោះជំហាន
 មួយចំនួនក្តី ប៉ុន្តែ នៅមានការលំបាកដើម្បីទទួលបានកិច្ចព្រមព្រៀងរក្សាប្រទេស
 អង់គ្លេសជាសមាជិក EU។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David
 Cameron បានស្នើរឲ្យថ្នាក់ដឹកនាំ EU ទាំងនេះមានវិធានការសមស្របក្នុងកាលៈ
ទេសៈ ភាគីទាំងពីរមិនទាន់ទទួលបានលទ្ធផលណាមួយនៅឡើយនាថ្ងៃធ្វើការទី
១។ នាយករដ្ឋមន្ត្រីអង់គ្លេសបានសង្ឃឹមថា៖ កិច្ចព្រមព្រៀងមួយនឹងទទួលបាន
នាថ្ងៃធ្វើការចុងក្រោយរបស់សន្និសីទដើម្បីបង្កលក្ខណៈសំរាប់លោកដំណើរការ
 បោះប្រជាមតិនាខែមិថុនាខាងមុខនេះស្តីពីបញ្ហាប្រទេសអង់គ្លេសនឹងចាកចាញ
ឬ ស្ថិតក្នុង EU​ ដែរឬទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ