អង់គ្លេសបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ស្តីពីការចាប់ខ្លួនអ្នកការទូតរបស់ប្រទេសនេះនៅទីក្រុងតេអេរ៉ង់

(VOVWORLD) - នាថ្ងៃទី ១៣ ខែមករា ក្រសួងការបរទេសអង់គ្លេសបានកោះហៅឯកអគ្គរដ្ឋ ទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុង ឡុងដ៍ ដើម្បីប្រឆាំងជំទាស់ការដែលប្រទេសនេះចាប់ខ្លួនឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេហេរ៉ង់លោក Rob Macaire កាលពីចុងសប្តាហ៍កន្លងមក។
អង់គ្លេសបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ស្តីពីការចាប់ខ្លួនអ្នកការទូតរបស់ប្រទេសនេះនៅទីក្រុងតេអេរ៉ង់ - ảnh 1 ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេហេរ៉ង់លោក Rob Macaire (រូបថត៖ AFP/TTXVN)

យោងតាមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បានឲ្យដឹងថា ការចាប់ខ្លួនអ្នកការទូតអង់គ្លេសគឺជាការរំលោភបំពានលើអនុសញ្ញាទីក្រុង Vienna និងជា     ទង្វើមួយដែលមិនអាចទទួលយកបានឡើយ ហើយត្រូវតែធ្វើការស៊ើបអង្កេតអំពីហេតុការណ៍នេះផងដែរ។ អ្នកនាំពាក្យរូបនេះបានលើកច្បាស់ថា ទីក្រុងឡុងដ៍កំពុងស្វែងរកការធានាថាហេតុការណ៍ស្រដៀងដូចនេះ នឹងមិនកើតឡើងម្តងទៀត   ឡើយ។ គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅអ៊ីរ៉ង់លោក Rob Macaire ត្រូវបានចាប់ខ្លួននាថ្ងៃទី ១១ ខែមករា បន្ទាប់ពីបាតុកម្មមួយបានផ្ទុះឡើងនៅក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះចំនួន ១៧៦ នាក់ដែលបានស្លាប់នៅក្នុងករណីយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយសារ ភាពច្រឡំនៅទីក្រុង Tehran កាលពីសប្តាហ៍មុន។ មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ង់ក៏បានបញ្ជាក់ពីការចាប់ខ្លួនអ្នកការទូតរូបនេះដែរ ប៉ុន្តែបានឲ្យដឹងថាលោក Rob Macaire នឹងត្រូវបានដោះលែងភ្លាមៗបន្ទាប់ពីអត្តសញ្ញាណរបស់លោកត្រូវបានផ្ទៀងផ្ទាត់ឲ្យច្បាស់លាស់ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ