អង់គ្លេសអបអរសាទរចំពោះការដែល CPTPP នឹងមានសុពលភាពនាពេលឆាប់ៗ

(VOVWORLD) -នាថ្ងៃទី ៣១ ខែតុលា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស លោក Liam Fox បានអបអរសាទរចំពោះការដែលកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នឹងមានសុពលភាពចាប់ពីថ្ងៃទី ៣០ ខែធ្នូខាងមុខ។
អង់គ្លេសអបអរសាទរចំពោះការដែល CPTPP នឹងមានសុពលភាពនាពេលឆាប់ៗ - ảnh 1រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស លោក Liam Fox (AFP/TTXVN) 

តាមរយៈបណ្ដាញសង្គម Twitter លោក Liam Fox បានសរសេរថា"ខ្ញុំមានសេចក្ដីសប្បាយរីករាយណាស់ ខណៈដែលបានជ្រាបព័ត៌មានថ្មីៗអំពី TPP នាថ្ងៃនេះ ដែលជាសសញ្ញាសម្គាល់ក្នុងដំណើរការអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិ ដោយឈរលើបទបញ្ញត្តិនានា"។ លើសពីនេះទៅទៀត អង់គ្លេសបានសម្ដែងនូវគោលបំណងចង់ចូលរួមកិច្ចព្រមព្រៀងនេះ បន្ទាប់ពីបានចាកចេញពីសហភាពអឺរ៉ុប (Brexit) ។ លោក Liam Fox  បន្តឲ្យដឹងទៀតថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងសមភាគីអូស្ត្រាលីលោក Scott Morrison ក៏បានគាំទ្រអង់គ្លេសឲ្យចូលរួម CPTPP ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ