អង់គ្លេសអះអាងថាគ្មានការបោះប្រជាមតិលើកទី២ស្ដីពី Brexit

(VOVWORLD) - នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May អះអាងថា នឹងមិនមាន ការបោះប្រជាមតិលើកទី២ស្ដីពីបញ្ហា Brexit នោះឡើយ។ 

  ឆ្លើយសម្ភាសន៍លើ វិទ្យុផ្សាយសម្លេង BBC នាថ្ងៃទី១០ តុលា លោកស្រី May បានបដិសេធ ឆ្លើយសំណួរស្ដីពីការដែលលោកស្រីនឹងបោះឆ្នោតយ៉ាងម៉េចប្រសិនបើមានការបោះប្រជាមតិលើកទី២ស្ដីពី Brexit។ លោកស្រីនាយករដ្ឋមន្រ្តីអះអាងថា នឹងមិន មានការបោះប្រជាមតិលើកទី២ទៀតឡើយ  ហើយរដ្ឋាភិបាលអង់គ្លេសនឹងអនុវត្ត ត្រឹមត្រូវតាមបំណងប្រាថ្នារបស់ប្រជាជនគឺចាកចេញពី EU នាចំថ្ងៃទី២៩ មិនា ឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ