អង់គ្លេសអះអាងនូវការរួមវិភាគទានដោយគ្មានលក្ខខណ្ឌសំរាប់សន្តិសុខអឺរ៉ុប

អង់គ្លេសអះអាងនូវការរួមវិភាគទានដោយគ្មានលក្ខខណ្ឌសំរាប់សន្តិសុខអឺរ៉ុប - ảnh 1
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson (រូបថត៖AFP/TTXVN)

(VOVworld) - រាល់ការរួមវិភាគទានរបស់អង់គ្លេសចំពោះសន្តិសុខអឺរ៉ុបគឺគ្មាន
លក្ខខណ្ឌ។នេះជាសេចក្ដីប្រកាសនាថ្ងៃទី១ មេសា របស់រដ្ឋមន្ត្រីការបរទេស
អង់គ្លេសលោក Boris Johnson ទៅកាន់កាសែត Le Figaro របស់បារាំង នៅពេលមាន
ព័ត៌មានថា រដ្ឋាភិបាលអង់គ្លេសនឹងកាត់បន្ថយកំរិតសហប្រតិបត្តិការ ប្រសិនបើមិន
ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សក្តិសម្យជាមួយសហភាពអឺរ៉ុប (EU) ក្រោយ
ពី Brexit។ក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ EU នាថ្ងៃទី២៩ មិនា កន្លងទៅ នាយករដ្ឋ
មន្រ្តីអង់គ្លេសលោកស្រី Theresa May ចាត់ទុកថា កំរិតសហប្រតិបតិ្ត ការរវាងភាគី
ទាំងពីរក្នុងការប្រយុទ្ធប្រឆាំងបទល្មើសនិងលទ្ធិភេរវកម្មនឹងថយចុះ ប្រសិនបើអង់
គ្លេសមិនទទួលបានកិច្ចព្រមព្រៀងថ្មីអំពីពាណិជ្ជកម្មនិងបញ្ហាផ្សេងៗទៀតក្រោយ
ពីចាកចេញពី EU។ឆ្លើយសម្ភាសន៍របស់កាសែត Le Figaro ស្ដីអំពី ការដែលតើអង់
គ្លេសកំពុងឆ្លៀតយកបញ្ហាសហប្រតិបតិ្តការខាងសន្តិសុខដើម្បីត ថ្លៃក្នុងកិច្ចចរចារ
ទាក់ទិនដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU ដែរឬទេនោះ រដ្ឋមន្ត្រីការបរ
ទេសលោក Johnson បានច្រានចោលព័ត៌មាននេះ ព្រមទាំង ប្រកាសថា ឡុងដ៍
ត្រឹមតែចង់សង្កត់ធ្ងន់ថា ការរួមវិភាគទានមានលក្ខណៈប្រវត្តិ សាស្ត្រនៃប្រទេស
នេះសំរាប់ខឿនសន្តិសុខនិងស្ថិរភាពនៃទ្វីបអឺរ៉ុបគឺគ្មានលក្ខខ័ណ្ឌឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ