អាជ្ញាធរ​ទួរគី៖ ទីក្រុងអង់ការ៉ា ម៉ូស្គូ និងគៀវកំពុងចរចាដើម្បី​បង្កើតច្រករបៀងនាំចេញ​គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន

(VOVWORLD) - ប្រទេសទួរគីកំពុងស្ថិតក្នុងដំណើរការចរចាជាមួយរុស្ស៊ី និងអ៊ុយក្រែនអំពីការបង្កើតច្រករបៀងឆ្លងកាត់ទីក្រុង Bosphorus សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ 
អាជ្ញាធរ​ទួរគី៖ ទីក្រុងអង់ការ៉ា ម៉ូស្គូ និងគៀវកំពុងចរចាដើម្បី​បង្កើតច្រករបៀងនាំចេញ​គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន - ảnh 1គ្រាប់ធញ្ញជាតិត្រូវបានប្រមូលផលនៅកសិដ្ឋានមួយក្នុងប្រទេសអ៊ុយក្រែន ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

ការចរចានេះមានសារៈសំខាន់ពិសេសនាបច្ចុប្បន្ន នៅពេលដែលការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិពិភពលោកកំពុងថ្លាក់ចូលក្នុងស្ថានភាពតឹងតែង ដោយសារឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។

រុស្ស៊ី និងអ៊ុយក្រែន បានស្រូបយកជិត ១/៣ នៃការផ្គត់ផ្គង់ម្សៅមីរបស់ពិភព លោក ដូច្នេះ ការដែលកំពង់ផែសមុទ្ររបស់អ៊ុយក្រែននៅសមុទ្រខ្មៅត្រូវបានបិទទ្វាចាប់តាំងពីរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសនេះកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក បានបណ្តាលឱ្យមានគ្រាប់ធញ្ញជាតិប្រមាណជាង ២០ លានតោន កកស្ទះនៅទីនេះ។ យោងតាមអាជ្ញាធរទួរគី លទ្ធភាពនៃកាបង្កើតច្រករបៀងមួយពីប្រទេសទួរគី នឹងជួយសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ទីផ្សារដែលមានតម្រូវការ។

បច្ចុប្បន្ននេះ ការិយាល័យប្រធានាធិបតីតួកគីមិនបានធ្វើសេចក្តីប្រកាសណាមួយចំពោះព័ត៌មានខាងលើនេះ។ ប៉ុន្តែ មន្ត្រីការទូតជាន់ខ្ពស់មួយរូបនៃសហភាពអឺរ៉ុប (EU) ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ប្រទេសទួរគីបានត្រៀមខ្លួនជាស្រេច ដើម្បីដើរតួនាទីជាអ្នកត្រួតពិនិត្យការនាំចេញទាំងនេះ ពីទីក្រុង Odesa ឆ្លងកាត់សមុទ្រខ្មៅ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ