អាជីវករវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍន៍ប្រទេសជាតិ

អាជីវករវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
អាជីវករវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍន៍ប្រទេសជាតិ (VOV)

        Vovworld-នាថ្ងៃទី១៣តុលារំលឹកខួបលើកទី១០នៃទិវាអាជីវករវៀតណាម
(ទី១៣តុលា)។ ក្នុងឱកាសនេះ ដំបន់ជាច្រើនក្នុងទូទាំងប្រទេសបានរៀបចំ​សកម្ម
ភាព​រំលឹកខួប លើកដម្កើងបណ្ដាអាជីវករ-អង្គភាពអាជីវកម្មគំរូ។​ នៅ​ទីក្រុង​​ហា
ណូយ នាថ្ងៃទី១១តុលា ថ្លែងមតិនៅជំនួបមុខអាជីវករវៀតណាមជាង​១០០​នាក់
គំរូឆ្នាំ២០១៤ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន​ស្នើរ​សហគមន៍
អង្គភាពអាជីវកម្មពង្រីកតួនាទីស្នូលក្នុងដំណាក់កាលឧស្សាហូបនីយកម្មទំនើប
ភាវូបនីយកម្ម រួមចំណែកជាមួយបក្សនិងរដ្ឋលើកកំពស់កំលាំងខ្លាំងនៃ​ខឿន
សេដ្ឋកិច្ច នាំប្រទេសក្លាយទៅជាសម្បូរធូធារ។ នៅទីក្រុងហូជីមិញ សមាគម
អាជីវករទីក្រុងហូជីមិញបានរៀបចំខួបលើកទី១០នៃទិវាអាជីវករវៀតណាមនិង
លើកដម្កើងអាជីវករគំរូចំនួន១០០នាក់របស់ទីក្រុងឆ្នាំ២០១៤។​ លោក Pham Ngoc
Hung អនុប្រធានសមាគមអង្គភាពអាជីវកម្មទីក្រុងហូជីមិញបាន​ឲ្យដឹងថា៖

        “ក្នុងចំណោមអាជីវករគំរូចំនួន១០០នាក់នេះគឺជាថ្នាក់ដឹកនាំអង្គភាព​អាជីវកម្មរកស៊ីមានប្រសិទ្ធភាព រួមចំណែកដ៏ធំធេងសំរាប់ថវិការរដ្ឋ។ អង្គភាព​អាជីវកម្មមានការកែលំអរក្នុងការគ្រប់គ្រងអង្គភាពអាជីវកម្មនិងបង្កើត​ផលិតផល
ថ្មីសំរាប់សង្គម​សកម្មសំរាប់សហគមន៍សង្គម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ