អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Phan Van Khai បានទទួលមរណភាព

(VOVWORLD) - នាវេលាម៉ោង ១.៣០ នាទី ព្រឹកថ្ងៃ ទី១៧ ខែមីនា ឆ្នាំ២០១៨ លោក Phan Van Khai អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតនាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម បានទទួលមរណភាពនៅស្រុក កំណើត Cu Chi ទីក្រុង ហូជិមីញ។ លោក Phan Van Khai  កើតនៅថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ១៩៣៣។
អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Phan Van Khai បានទទួលមរណភាព - ảnh 1អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Phan Van Khai បានទទួលមរណភាព 

 លោក Luu Binh Nhuong សមាជិកប្រចាំការនៃគណៈកម្មាធិការទទួលបន្ទុក សង្គមកិច្ចរបស់រដ្ឋសភាវៀតណាម បានឲ្យដឹងថា៖

អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Phan Van Khai ជាថា្នក់ដឹកនាំមួយរូបដ៏ឆ្នើម និងជាគំរូដ៏ប្រពៃថ្លៃថ្លា សំរាប់ជំនាន់ថ្នាក់ដឹកនាំក្រោយ ជាពិសេសកម្មាភិបាលជាសមាជិកក្នុងគណៈរដ្ឋមន្ត្រីរបស់រដ្ឋ។ លោក Phan Van Khai ក៏ជានិមិត្តរបដ៏ល្អប្រសើរមួយដែលមានគ្រប់លក្ខណៈសម្បតិ្ត “ឧស្សាហ៍ សន្សំសំចៃ តម្លាភាព - ឈ្លាសវៃ សមភាព  ”  ដូចពាក្យពេជ្រដែលលោកប្រធាន ហូជីមិញ ធ្លាប់បានប្រដៅកាលពីមុនមក”។

លោក Phan Van Khai បានទទួលគ្រឿងឥស្សរិយយស ផ្កាយមាស និងមេដាយនៃ ៥៥ ឆ្នាំក្នុងជួរបក្សកុម្មុយនិស្ត វៀតណាម (ឆ្នាំ២០១៤) ពីបក្ស និង រដ្ឋ ប្រគល់ជូន ដោយមានគុណបំណាច់ក្នុងបុព្វហេតុបដិវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ