អតីត​ប្រធានាធិបតីហ្វីលីពីន​ លោក Fidel Ramosទទួល​មរណភាព​

(VOVWORLD) - នាថ្ងៃទី ៣១ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍ថា អតីតប្រធានាធិបតីហ្វីលីពីនលោក Fidel Ramos (ហ្វីដែល រ៉ាម៉ូស)បានទទួលមរណភាពក្នុងអាយុ ៩៤ ឆ្នាំ។
អតីត​ប្រធានាធិបតីហ្វីលីពីន​ លោក Fidel Ramosទទួល​មរណភាព​ - ảnh 1អតីតប្រធានាធិបតីហ្វីលីពីនលោក Fidel Ramos ។ (រូបថត៖ AFP)

លោក Fidel Ramos បានស្លាប់ដោយសារជំងឺកូវីដ-១៩ ។ លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីហ្វីលីពីនដែលកំពុងកាន់អំណាច លោក Ferdinand Romualdez Marcos បានបញ្ជាក់ពីព័ត៌មាននេះ ហើយបានសម្តែងការសោកស្ដាយចំពោះមរណភាពរបស់អតីតមេដឹកនាំរូបនេះ។

អតីតប្រធានាធិបតីហ្វីលីពីនលោក Fidel Ramos កើតនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩២៨ នៅខេត្ត Pangasinan ភាគខាងជើងទីក្រុងម៉ានីល។ លោកជាមេដឹកនាំយោធា អ្នកនយោបាយ និងជាប្រធានាធិបតីទី ១២ របស់ហ្វីលីពីន ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៨ ។ ក្នុងអំឡុងពេលកាន់តំណៃងជាប្រធានាធិបតីហ្វីលីពីន លោកបានលើកកម្ពស់កំណែទម្រង់ពន្ធ និងសេដ្ឋកិច្ច ដែលជួយស្តារសេដ្ឋកិច្ចឡើងវិញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ