អតីតប្រធានាធិបតីអាមេរិក Donald Trump ប្រកាសឈរឈ្មោះជាប្រធានាធិបតី នៅ​ឆ្នាំ២០២៤

(VOVWORLD) - នាយប់ថ្ងៃទី ១៥ ខែវិច្ឆិកា នៅឯរមណីយដ្ឋាន Mar-a-Lago រដ្ឋ Florida អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសជាផ្លូវការនូវបេក្ខភាពរបស់ខ្លួនក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។ 
អតីតប្រធានាធិបតីអាមេរិក Donald Trump ប្រកាសឈរឈ្មោះជាប្រធានាធិបតី នៅ​ឆ្នាំ២០២៤ - ảnh 1លោក Donald Trump បានប្រកាសឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក

ថ្លែងទៅកាន់អ្នកគាំទ្រមួយចំនួនធំ អតីតប្រធានាធិបតី Trump បានប្រកាសថា “ការត្រលប់មកវិញរបស់អាមេរិក ចាប់ផ្តើមឥឡូវនេះ”។ “ដើម្បីធ្វើឲ្យអាមេរិកអស្ចារ្យ និងរុងរឿងម្តងទៀត យប់នេះ ខ្ញុំប្រកាសជាផ្លូវការ ពីការឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក”។

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Trump បានលើកឡើងនូវសមិទ្ធិផលមួយចំនួនក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់ខ្លួន ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ជាដើម។

សេចក្តីប្រកាសពីការឈរឈ្មោះរបស់លោក Trump ត្រូវបានចាត់ទុកថា សំដៅរារាំងបេក្ខជនដែលមានសក្តានុពលមួយចំនួនពីគណបក្សសាធារណរដ្ឋ ក្នុងការឈរឈ្មោះចូលសេតវិមាន រួមទាំងអភិបាលរដ្ឋ Florida លោក Ron DeSantis និងអតីតអនុប្រធានាធិបតីលោក Mike Pence ។

នៅក្នុងចំណាត់ការពាក់ព័ន្ធមួយនាថ្ងៃដដែលនោះ ជំនួយការរបស់លោក Trump បានដាក់សំណុំឯកសារឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោត ប្រធានាធិបតី របស់លោកទៅកាន់គណៈកម្មការបោះឆ្នោតសហរដ្ឋ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ