អតីតប្រធានរដ្ឋ Fidel Castro ៖ និមិត្ដរូបរបស់បដិវត្តន៍គុយបា


អតីតប្រធានរដ្ឋ Fidel Castro ៖ និមិត្ដរូបរបស់បដិវត្តន៍គុយបា - ảnh 1
អតីតប្រធានរដ្ឋ Fidel Castro ៖ និមិត្ដរូបរបស់បដិវត្តន៍គុយបា (Zing news)

(VOVworld) - ចំពោះប្រជាពលរដ្ឋគុយបា អគ្គមគ្គទេសក៍ Fidel Castro គឺជា
និបិត្តរូបរបស់បដិវត្តន៍គុយបា។​ ការរួមវិភាគទានរបស់អគ្គមគ្គទេសក៍ Fidel
 Castro សំរាប់ប្រទេសគុយបាដ៏គឺធេងណាស់។ មិនត្រឹមតែដឹកនាំការតស៊ូ
ដើម្បីឯករាជ្យអធិបតេយ្យជាតិអតីតប្រធានរដ្ឋ Fidel Castro បានកសាង
ឡើងសង្គមមួយ ស្ថិរភាពនិងសមភាពសំរាប់ប្រជាពលរដ្ឋរបស់ខ្លួន។
ឯកអគ្គរដ្ឋទូតគុយបាបប្រចាំនៅវៀតណាម លោក Herminio Lopez Diaz
បានអះអាងថា៖

        «ក្រោមការដឹកនាំរបស់អគ្គមគ្គទេសក៍ Fidel គុយបាបានកសាង
ឡើងសង្គមមួយ ស្ថរិភាពនិងសមភាពសំរាប់មនុស្សគ្រូបរូប ក្នុងនោះ
មនុស្សគ្រប់ស្រទាប់មាន ឱកាសទាក់ទងជាមួយខឿនអប់រំនិងការថែ
ទាំសុខាភិបាលឥតគិតថ្លៃ។ នេះគឺជា ស្នាដៃសំខាន់ៗរបស់គុយបាដែល
ពិភពលោកទាំងមូលបានទទួលស្គាល់ ហើយ ជួយឧបត្ថម្ភគុយបាមាន
ចរិតលក្ខណៈដើម្បីទទួលបានកំរិតខ្ពស់ខាងសន្តិសុខ សង្គម។»

        ដោយសាររាល់ការរួមវិភាគទានដ៏ធំធេងនោះ ប្រជាពលរដ្ឋគុយបា
ទាំងមូលជានិច្ចកាលលៃទុកការដឹងគុណនិងការគោររពសំរាប់អតីត
ប្រធានរដ្ឋ Fidel Castro។ នាប៉ុន្មានថ្ងៃកន្លងទៅ ប្រជាពលដ្ឋគុយបារាប់
ម៉ឺននាក់បានទៅគោរពវិញ្ញ ណក្ខន្ធវីរជនជាតិគុយបា Fidel Castro។
តាមផែនការ ធាតុរបស់អគ្គមគ្គ ទេសក៍ Fidel Castro នឹងត្រូវបាន
បញ្ចុះសព្វនាថ្ងៃទី ៤ ធ្នូនៅឈាបនដ្ឋានទីក្រុង Santiago de Cuba៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ