អតីតឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Khoan ទទួលមរណភាព

(VOVWORLD) - អតីតឧបនាយករដ្ឋមន្ត្រី Vu Khoan កើតនាថ្ងៃទី ៧ ខែតុលា ឆ្នាំ ១៩៣៧ នៅស្រុក Phu Xuyen ទីក្រុងហាណូយ។
អតីតឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Khoan ទទួលមរណភាព - ảnh 1អតីតឧបនាយករដ្ឋមន្រ្ដីលោក Vu Khoan

គណៈកម្មាធិការការពារ ថែមទាំសុខភាពកម្មាភិបាលមជ្ឈឹមបានជូនដំណឹងថាអតីតលេខាមជ្ឈិមបក្ស អតីតឧបនាយករដ្ឋមន្រ្ដីលោក Vu Khoan បានទទួលមរណភាព ដោយរោគាពាធនាវេលាម៉ោង ៧ និង ៥ នាទី ថ្ងៃទី ២១ ខែមិថុនានៅទីក្រុងហាណូយ។

អតីតឧបនាយករដ្ឋមន្ត្រី Vu Khoan កើតនាថ្ងៃទី ៧ ខែតុលា ឆ្នាំ ១៩៣៧ នៅស្រុក Phu Xuyen ទីក្រុងហាណូយ។ លោកគឺជាសមាជិកមជ្ឈិមបក្សនីតិកាលទី ៧, ៨, ៩; លេខាមជ្ឈិមបក្សនីតិកាលទី ៩; សមាជិកសភានីតិកាលទី ១១ និងទី ១២; ឧបនាយករដ្ឋមន្ត្រី (សីហា ឆ្នាំ២០០២ - មិថុនា ២០០៦); លោកធ្លាប់កាន់ដំណែងជា៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេស (១៩៩០) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (២០០០) ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេច្ចកិច្ចនិងកិច្ចការបរទេសជាដើម។

លោកត្រូវបានបក្ស រដ្ឋវៀតណាម និងរដ្ឋាភិបាលនៃបណ្ដាប្រទេសប្រគល់កិត្តិនាមដ៏ថ្លៃថ្លាជាច្រើនដូចជា៖ គ្រឿងឥស្សរិយយសឯករាជថ្នាក់ទី ១ គ្រឿងឥស្សរិយយសពលករថ្នាក់ទី១ គ្រឿងឥស្សរិយយសមិត្តភាពបណ្ដាជនជាតិ (អតីតសហភាពសូវៀត) គ្រឿងឥស្សរិយយសសេរីភាពថ្នាក់ទី ១ (ឡាវ) គ្រឿងឥស្សរិយយសព្រះអាទិត្យរះ (ជប៉ុន)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ