អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Truong Vinh Trong ទទួលមរណភាព

(VOVWORLD) - លោក Truong Vinh Trong អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៧៩ ឆ្នាំ កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ ២០២១ នៅផ្ទះរបស់លោកនៅភូមិ Luong Thuan ឃុំ Luong Quoi ស្រុក Giong Trom ខេត្ត Ben Tre។

អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Truong Vinh Trong ទទួលមរណភាព - ảnh 1លោក Truong Vinh Trong អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម។
គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម រដ្ឋា ភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាមនិងក្រុមគ្រួសារសូមជូនដំណឹងដោយក្ដីសោកសៅជាទីបំផុតថា៖ ក្រោយ រយៈពេលរងជម្ងឺដ៏ធ្ងន់ធ្ងរ ទោះបីជាត្រូវបានបក្ស រដ្ឋ សមូហភាពបណ្ដាសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគ្រួសារញាតិសន្ដាន ខិតខំថែទាំ ព្យាបាលដោយអស់ពីចិត្តពីថ្លើមក៏ ដោយ ប៉ុន្តែ លោក Truong Vinh Trong អតីតឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៧៩ ឆ្នាំ កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ ២០២១ នៅផ្ទះរបស់លោកនៅភូមិ Luong Thuan ឃុំ Luong Quoi ស្រុក Giong Trom ខេត្ត Ben Tre។
លោក Truong Vinh Trong បានកើតនាថ្ងៃទី១១ វិច្ឆិកា ឆ្នាំ១៩៤២។ លោកបាន ចូលរួមបដិវត្តន៍កាលពីខែមករាឆ្នាំ១៩៦០; ចូលជាបក្ខជនកាលពីថ្ងៃទី២៥ តុលា ឆ្នាំ១៩៦៤; ជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី៧ ៨ ៩ និង១០; លេខា មជ្ឈឹមបក្សនីតិកាលទី៩ និង១០; អតីតប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈឹម និងជាអតីត ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល។
ពិធីបុណ្យសពអតីតឧបនាយករដ្ឋមន្រ្តី លោក Truong Vinh Trong នឹងត្រូវបាន រៀបចំឡើងតាមពិធីបុណ្យសពថ្នាក់រដ្ឋនៅកន្លែងទាំង២គឺ ខេត្ត Ben Tre និងអគារបុណ្យ សពជាតិ ទីក្រុងហាណូយ ចាប់ពីវេលាម៉ោង៨ដល់វេលាម៉ោង១១ថ្ងៃទី២១ កុម្ភៈ។ ចំណែកឯពិធីគោរពវិញ្ញាណក្ខ័ន្ធនិងពិធីបញ្ចុះសពនឹងបានប្រារព្ធធ្វើឡើងនាថ្ងៃទី២២ កុម្ភៈ នៅខេត្ត Ben Tre៕

ប្រតិកម្មទៅវិញ

ផ្សេងៗ