អត្ថន័យប្រវត្តិសាស្ត្រដ៏មហិមារនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ កញ្ញា

អត្ថន័យប្រវត្តិសាស្ត្រដ៏មហិមារនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ កញ្ញា - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ

(VOVworld) - នាព្រឹកថ្ងៃទី២៤ សីហា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសិក្ខា
សាលាវិទ្យាសាស្ត្រក្រោមប្រធានបទ “៧០ឆ្នាំបដិវត្តន៍ខែសីហានិងទិវាបុណ្យឯក
រាជ្យជាតិវៀតណាមថ្ងៃទី២ កញ្ញាជាមួយបុព្វហេតុផ្លាស់ប្ដូរថ្មី សមាហរណកម្មនិង
អភិវឌ្ឍន៍”។ថ្លែងមតិនៅទីនេះ លោក Dinh The Huynh លេខាមជ្ឈឹមបក្សនិងជា
ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានសង្កត់ធ្ងន់ថា បដិវត្តន៍ខែ សីហា
ឆ្នាំ១៩៤៥និងការបង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ជាសមិទ្ធិផល
នៃដំណើរការតស៊ូដ៏យូរអង្វែង ជាជ័យជំនះនៃលិទ្ធិស្នេហាជាតិ នៃគោលជំហរ
បដិវត្តន៍ត្រឹមត្រូវក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមនិងលោកប្រធាន
ហូជីមិញ។លោក Dinh The Huynh បានលើកច្បាស់ថា៖
“ស្ថានភាពពិភពលោកនាបច្ចុប្បន្នកំពុងមានបំរ៉ែបំរួលដ៏ជ្រាលជ្រៅ វៀតណាម
កំពុងមានឱកាសជាច្រើន ប៉ុន្តែនៅប្រឈមមុខជាមួយការសាកល្បងដែលទាម
ទារឲ្យបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលត្រូវពង្រីកស្មារតីស្នេ
ហាជាតិ កម្លាំងមហាសាមគ្គីភាពជាតិ តំលៃប្រវត្តិសាស្ត្រនិងស្មារតីអមតៈនៃបដិ
វត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិទី២ កញ្ញា ប្ដេជ្ញាឆ្លងកាត់លើការលំបាក
សាកល្បងលំបិន នាំប្រទេសអភិវឌ្ឍន៍លឿននិងនិរន្តរភាពថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ