អ៊ីតាលីបង្កើតឡើងវិញប៉ុស្តិ៍ត្រួតពិនិត្យនៅភាគខាងជើងសំដៅប្រឆាំងគ្រោះអន្តោប្រវេសន៍ខុសច្បាប់

(VOVworld)- អ៊ីតាលីបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅភាគខាង ជើងឡើងវិញសំដៅ
ប្រឆាំងគ្រោះអន្តោប្រវេសន៍ខុសច្បាប់។ តាមនោះប្រទេសនេះ នឹងបង្កើតប៉ុស្តិ៍ បណ្តោះអាសន្ននៅចក្រទ្វារ Brennero ភាគខាងជើងអ៊ីត្រាលី ដើម្បីរាំងស្កាត់ចរន្ត មនុស្សអន្តោប្រវេសន៍ខុសច្បាប់ តាមផ្លូគោកទៅកាន់ប្រទេសអូទ្រីសបន្ទាប់មក
ទៅកាន់អាល្លឺម៉ង់។ សេចក្តីសម្រេចនេះបាននាំចេញតាមសំណូមពរពីភាគីអាល្លឺ
ម៉ង់។​អភិបាលតំបន់ Bolzano Alto Adige បានអះអាងថា ការបង្កើតប៉ុស្តិ៍ត្រួត ពិនិត្យទាំងអស់នេះគឺមិនជះឥទ្ធិពលទៅលើការអនុវត្តសន្ធិសញ្ញា Schengen ឡើយ ហើយគ្រាន់តែសំដៅបង្កើនការត្រួតពិនិត្យព្រំដែន ក្នុងកាលៈទេសៈដែលទ្វីបអឺរ៉ុប កំពុងប្រឈមមុខនឹងរលកអន្តោប្រវេសន៍ពីមជ្ឈឹមបូព៌ានិងអាហ្វិ្រកខាងជើងតែ
ប៉ុណ្ណោះ៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ