អូទ្រីសចាប់ផ្តើមដកកងទ័ពចេញពីតំបន់ខ្ពង់រាប Golan

(VOVworld) – នាថ្ងៃទី ១២ មិថុនា ក្រុមទាហានអូទ្រីសចំណុះកំលាំងឃ្លាំមើល
មិនជ្រៀតជ្រែកនៃ អ.ស.ប. (UNDOF) បានចាប់ផ្តើមដកកងទ័ពចេញពីតំបន់
ខ្ពង់ រាប Golan ហើយវិលត្រឡប់មកប្រទេសវិញ។ មុននោះ នាថ្ងៃទី ៦ មិថុនា
អូទ្រីស បានប្រកាសផែនការដកចេញពី UNDOF ក្នុងកាលៈទេសៈស្ថានភាព
អំពើហ្សា នៅស៊ីរីកំពុងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ។ ការសម្រេចចិត្តនេះ
បាន ជះឥទ្ធិពលដ៏ធ្ងន់ធ្ងរចំពោះភារកិច្ចរបស់ UNDOF  នៅតំបន់ខ្ពង់រាប Golan។ ដោយសារចំនួនបុគ្គលិកនៃប្រទេសនេះចូលរួម  UNDOF ស្រូបយក ៣៧៧ នាក់ក្នុងចំណោមបុគ្គលិកចំនួន ៩១១  នាក់។ តាមគំរោង រដ្ឋាភិបាលអូទ្រីស
នឹងពិភាក្សាអំពីការដកទាហាននៅសេសសលចេញពី UNDOF ជាមួយបណ្ដា
ប្រទេសជាសមាជិក អ.ស.ប. នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ