អធិការបតីអាល្លឺម៉ង់ ធ្វើទស្សនកិច្ច​នៅសហរដ្ឋអាមេរិក សំដៅ “ចាប់ផ្តើម” ទំនាក់ទំនងទ្វេភាគីឡើងវិញ

(VOVWORLD) - នៅល្ងាចថ្ងៃទី ១៤ ខែកក្កដា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានចាកចេញពីទីក្រុងប៊ែរឡាំង ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden។ 
អធិការបតីអាល្លឺម៉ង់ ធ្វើទស្សនកិច្ច​នៅសហរដ្ឋអាមេរិក សំដៅ “ចាប់ផ្តើម” ទំនាក់ទំនងទ្វេភាគីឡើងវិញ - ảnh 1អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖ TTXVN)

គោលដៅនៃដំណើរទស្សនកិច្ចនេះ គឺសំដៅ “ចាប់ផ្តើម” ទំនាក់ទំនងទ្វេភាគីឡើងវិញ ក្រោយពីរយៈពេលអក់ខានក្រោមសម័យរដ្ឋការរបស់អតីតប្រធានាធិបតីអាមេរិក លោក Donal Trump។ យោងតាមរបៀបវារៈ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នឹងជួបជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក្រោយមកលោកស្រីនឹងចូលរួមកិច្ចពិភាក្សាជាមួយតំណាងមជ្ឈដ្ឋានធុរកិច្ចអាមេរិក ទទួលវិញ្ញាប័នបត្រ បណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Johns Hopkins ។

របៀបវារៈដ៏សំខាន់ៗនៅថ្ងៃទី ១៥ ខែកក្កដាគឺការពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Biden នៅសេតវិមានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ